
បរទេស: គ្រូបង្វឹកបិសាចក្រហម Man.United លោក Erik ten Hag ត្រៀមបញ្ចេញលក់កីឡាករ៥រូបនៅពេលបញ្ចប់រដូវកាលនេះ ខណៈក្រុមរំពឹង ចង់ពង្រឹងតំបន់ប្រយុទ្ធកណ្តាល ខ្សែបម្រើ និងជាខ្សែការពារកណ្តាលឡើងវិញ។ ប្រភពពី Manchester Evening News បានលើកឡើងថាកីឡាករទាំងនោះរួមមានៈ Harry Maguire, Anthony Martial, Brandon Williams, Alex Telles និង Eric Bailly គឺស្ថិតក្នុងបញ្ជីផ្ទេរចេញជាអចិន្រ្តៃយ៏ទាំងអស់តែម្តង។
Maguire ទោះបីដើរតួនាទីជាប្រធានក្រុមប៉ុន្តែ ឪកាសបង្ហាញខ្លួនជម្រើសដំបូងបានធ្លាក់ចុះក្រោយការមកដល់របស់ Lisandro Martinez ក្រោយចូលលេងបានតែ ប្រាំប្រកួតនៅក្របខណ្ឌ Premier League រដូវកាលនេះ ។រីឯ Martial ស៊ុតបញ្ចូលទីបាន ៦ គ្រាប់ បានជួប បញ្ហារបួសដ៏រ៉ាំរៃក្នុងរដូវកាលនេះស្របពេលម្ចាស់ក្លឹបត្រកូល Glazer ត្រៀមលក់ក្លឹបដូច្នេះក្រុមរង់ចាំសំណើរសមរម្យសម្រាប់កីឡាករវ័យ ២៧ ឆ្នាំ។សម្រាប់ Williams បង្ហាញខ្លួនតែមួយលើកគត់នៅរដូវកាលនេះ មិនមានឈ្មោះនៅក្នុងផែនការរបស់ Ten Hag ទេ ខណៈ Telles រំពឹងថានឹងចាកចេញក្រោយត្រលប់មកពីលេងខ្ចីជើងជាមួយ Sevilla ។សម្រាប់ Bailly អាចនិងចូលរួមជាមួយ Marseille ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍ក្រោយបញ្ចប់លក្ខណ្ឌខ្ចីជើងផងដែរ។ ក្រៅពីកីឡាករ៥រូបខាងលើអ្នកចាំទី Dean Henderson បច្ចុប្បន្នកំពុងខ្ចីជើងជាមួយ Nottingham Forest ក៏អាចបើកចំហរការចាកចេញខណៈ Jadon Sancho ជួបភាព មិនច្បាស់លាស់ក្រោយពីលោកErik Ten Hag ខកចិត្តនិងទម្រង់លេងរបស់គេ។ មួយវិញទៀតកីឡាករវ័យក្មេង២រូបគឺ Anthony Elanga និង Facundo Pellistri រំពឹងថានិងត្រូវអនុញ្ញាតិអោយក្លឹបដទៃខ្ចីជើងដើម្បីទទួលបានបទពិសោធន៏ និង ពេលវេលាចូលលេងបន្ថែមទៀត។

Luis Diaz បានលើកឡើងថាគាត់បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ នៅ Liverpool បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងតម្លៃ 65.5 លានផោនជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga Bayern Munich ។កីឡាករអន្តរជាតិកូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអាល្លឺម៉ង់ក្រោយពីអាជីពរយៈពេល 3 ឆ្នាំកន្លះរបស់គាត់នៅ Anfield ឈានដល់ទីបញ្ចប់។អត្ថបទកំពុងចាប់អារម្មណ៍៖ Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកីឡាករ Porto លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នមានវ័យ 28 ឆ្នាំរូបនេះបានចាកចេញមុនការ ប្រកួតមុនបើករដូវកាលរបស់ Liverpool ជាមួយ AC Milan កាលពីថ្ងៃសៅរ៍ ខណៈក្រុមជើងឯក EPL បានច្រានចោលសំណើរដេញថ្លៃពី Bayern Munich ចំនួន 58.6 លានផោនកាលពីដើមខែនេះត្រូវបានបដិសេធ និង ទទួលយកការដេញថ្លៃលើកទីពីរចំនួន […]


