Aymeric Laporte បានក្លាយជាគោលដៅនៃការផ្ទេររបស់ក្រុមអធិរាជស Real Madrid ដែលបានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកកីឡាករអន្តរជាតិអេស្បាញរូបនេះមកពង្រឹងក្រុមបន្ថែមទៀត ក្រោយពីខ្សែការពារមិត្តរួមជាតិគឺ Nacho បានឈានដល់ការបញ្ចប់កិច្ចសន្យាជាមួយក្លឹប។ បើទោះបីជា ខ្សែការពារកណ្តាលបានស្នើសុំឱ្យ Al Nassr ដោះលែងគាត់ពីកិច្ចសន្យារបស់គាត់។ ប្រភពពីគេហទំព័រនៅក្នុងប្រទេសអេស្បាញ AS បានលើកឡើងថាៈ ក្លឹបនៅលីកកំពូលប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត បានបើកកិច្ចប្រជុំបន្ទាន់មួយ រវាងលោក Fernando Hierro នាយកផ្នែកកីឡានិងជាវីរបុរសក្លឹប Real Madrid បច្ចុច្បន្នបម្រើការងារនៅក្លឹប Al-Nassr និងបានជួបជាមួយគ្រូបង្វឹក Luis Castro ព្រមទាំងលោក Al-Muhidib ជាប្រធានផងដែរលើការសម្រេចបញ្ចប់កុងត្រា(Terminate Contract )ក្រោយប្របអាជីពនៅទឹកដីមជ្ឈឹមបូព៌ាបាន១រដូវកាល។
គួររំលឹកថា Laporte សមាជិកជ័យលាភី Euro ២០២៤ បច្ចុប្បន្នមានវ័យ ៣០ឆ្នាំរូបនេះត្រូវបានក្លឹបយក្សអេស្បាញ Real Madrid បង្កើនការចាប់អារម្មណ៏ចង់បានរូបគេ បន្ទាប់ពី Leny Yoro របស់ក្លឹប Lille បានសម្រេចផ្លាស់ទៅចូលរួមជាមួយក្រុមបិសាចក្រហម Man. United ។ដូច្នេះប្រសិនជាក្រុមជើងឯក La Liga បញ្ចប់ការផ្ទេរយក Laporte មកកាន់ទឹកដីSantiago Bernabeu បានជោគជ័យ នោះ រូបគេនិងចូលរួមចាប់ដៃគូជាមួយមិត្តួមក្រុមថ្មីដូចជា Eder Miliato, Antonio Rudiger ជាមួយកីឡាកររងរបួស David Alaba និងការវិលត្រលប់មកវិញរបស់Jesus Vallejo ពីក្លឹប Granada។
សម្រាប់ Aymeric បានផ្លាស់ទៅកាន់ក្លឹប Al-Nassr កំលុងឆ្នាំ២០២៣ ក្នុងតម្លៃ ១៧,៥លានយូរ៉ូ មិនសូវជាពេញចិត្តនិងការប្រកបអាជីពនៅក្លឹបមួយនេះទេ និង សម្លឹងចង់វិលត្រលប់មកលេងនៅអឺរ៉ុបវិញស្របពេលកុងត្រារបស់សាម៉ី ខ្លួននៅមានសុពលភាព២ឆ្នាំទៀតក៏ដោយចុះ។
ប្រភព:Madrid Universal
វីដេអូ: