Close
Featured-Image
បារាំងសងសឹកអាហ្សង់ទីនបានសម្រេចលើវិញ្ញាសាបាល់ទាត់បុរស Olympic ២០២៤ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បារាំងបានកក់កៅអីវគ្គ៤ក្រុមចុងក្រោយ(ពាក់កណ្តាលផ្តាច់ព្រ័ត្រ)ពានរង្វាន់អូឡាំពិកផ្នែកបាល់ទាត់បុរសដោយត្រៀមជួបក្រុមមកពីទ្វីបអាហ្រ្វិកគឺអេហ្ស៊ីបនៅថ្ងៃចន្ទ បន្ទាប់ពីបានយកឈ្នះអាហ្សង់ទីនដោយលទ្ធផល ១-0 កាលពីថ្ងៃសៅរ៏ខណៈកីឡាករ និងគ្រូបង្វឹកមកពីភាគីទាំងសងខាងបានប៉ះទង្គិចគ្នានៅលើទីលាននៅចុងបញ្ចប់នៃការប្រកួតដ៏ចម្រូងចម្រាស់រវាងគូបដិបក្សគិតចាប់តាំងពីក្រុមជម្រើសជាតិឈុតធំ បានបន្តអូសបន្លាយមកប្រឈមដាក់គ្នារវាងក្រុមU-២៣មួយនេះបន្តទៀត។France win over Argentina sparks ugly scenes in Olympic grudge match

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ខ្សែ​ប្រយុទ្ធ Jean-Philippe Mateta ដែលបានលេងឡើងជើងនៅកំលុងជិតបញ្ចប់ការប្រកួតក្របខណ្ឌ EPL រដូវកាល ២០២៣-២០២៤ របស់ក្រុម Crystal Palace បាន​រក​គ្រាប់​បាល់​ជ័យជំនះអោយU-២៣​បារាំង​នៅ​ពេល​ដែល​អតីតមិត្តរួមក្រុម និងជាសមាជិកថ្មីរបស់ក្លឹប Bayern Munich កីឡាករ Michael Olise លើកបាល់ចេញពីជ្រុងខាងស្តាំមកក្រោយការប្រកួតទើបតែចាប់ផ្តើមបាន ៥នាទីនោះ។ទាំងបារាំងនិងអាហ្សង់ទីនក៏មានឱកាសរកបានគ្រាន់បាល់ វាយបកនិងបន្ថែមការនាំមុខប៉ុន្តែមិនមានសំណាង។ បញ្ចប់ការប្រកួតអាហ្សង់ទីន០: ១ ម្ចាស់ផ្ទះបារាំង។

France win over Argentina sparks ugly scenes in grudge match | The Daily Star

France win over Argentina sparks ugly scenes in Olympic grudge match - Sport - The Namibian

គួររំលឹកថាការឌឺដងនដាក់គ្នានេះមិនមែនជាលើកទី១នោះទេ ករ្ោយពីក្រុមឈុតធំពពគសអាហ្សង់ទីនបានច្រៀងបទចម្រៀងប្រមាថមើលងាយកីឡាករស្បែកខ្មៅរបស់បារាំង បន្ទាប់ពីឈ្នះពានរង្វាន់ Copa America កាលពីថ្ងៃទី ១៤ ខែកក្កដា ខណៈអ្នក​គាំទ្រ​បារាំង​ក្នុងការប្រកួតនេះបាន​ស្រែក​សើចចំអកភ្លេង​ជាតិ​អាហ្សង់ទីន​មុន​ការ​ប្រកួត​នៅ​កីឡដ្ឋាន Nouveau Stade de Bordeaux ចាប់ផ្តើម។អាហ្សង់ទីនបានខកខានតាមទាន់កំណត់ត្រារបស់អ៊ីតាលីក្នុងនាមជាប្រទេសម្ចាស់ជើងឯកពិភពលោកនិងជើងឯកអូឡាំពិកចាប់តាំងពីក្រុមអសូរីធ្វើបាននៅឆ្នាំ ១៩៣៦ ខណៈបារាំងធ្លាប់ឈ្នះពានអូឡាំពិកចុងក្រោយនៅឆ្នាំ១៩៨៤។
វីឌេអូ:អាហ្សង់ទីន vs បារាំង

អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031