
អាល្លឺម៉ង់៖ តារាឆ្នើមរបស់ក្លឹប Bayern Munich កីឡាករ Michael Olise ស៊ុតបញ្ចូលទីចុងម៉ោងនាទីទី៩០+៣ ដែលជាគ្រាប់ទី៥ ដ៏ល្អបំផុតនៅ UEFA Champions League ក្នុងជ័យជម្នះ ៥:១ ទៅលើក្រុម Shakhtar Donetsk ៕
សូមទស្សនានូវវីដេអូខាងក្រោម៖
Michael Olise is way too good pic.twitter.com/IE7brd3Hen
— Maxwell (@iam_brau) December 10, 2024

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool ត្រូវការតែ១ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតនៅសល់ បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal បញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ទល់នឹងក្រុម Crystal Palace កាលពីយប់មិញ។ បច្ចុប្បន្នក្រុមលោក Arne Slot មាន ៧៩ពិន្ទុ ឈរកំពូលតារាង Premier League ២០២៤/២៥ ក្រោយឆ្លងកាត់ ៣៣ប្រកួតមកទល់ពេលនេះ ស្របពេល Arsenal ដែលឈរនៅលេខ២ មានតែ ៦៧ពិន្ទុ លេងបាន ៣៤ប្រកួត។អត្ថបទកំពុងចាប់អារម្មណ៍៖ យូរៗ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ម្តង Arsenal ហាក់បីអន់ចិត្តនឹងច្បាប់ថ្មីមួយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះមានន័យថា Liverpool ដែលបានគ្រងជើងឯកលីគកំពូលអង់គ្លេសចុងក្រោយឆ្នាំ២០២០ ត្រូវតែ ១ពិន្ទុទៀតទេ ដើម្បីលើកពានលីគ ក្នុងរដូវកាលដំបូងរបស់លោក Slot។ អតីតជើងឯកលីគ ១៩សម័យកាល Liverpool […]



