

Crystal Palace មានបំណងចង់ផ្តល់លើកទឹកចិត្តនិងផ្តល់កិច្ចសន្យាបន្ថែមដល់កីឡាករ Jean-Philippe Mateta ដើម្បីផ្តល់ដល់កីឡាករអន្តរជាតិបារាំងបច្ចុប្បន្នមានវ័យ ២៧ឆ្នាំរូបនេះមានសុពលភាពជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ខាងមុខ ។គួរកត់សម្គាល់ថាMateta មានកុងត្រាត្រឹមតែ ១៨ខែ ចុងក្រោយ ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៦ខាងមុខ ។ទោះយ៉ាងណាក្រុរហស្សនាមស្ទាំងខៀវមានបំណងចង់អោយ Mateta បន្តលេងនៅទឹកដី Selhurst Park រយៈពេលពីរឆ្នាំកន្លះទៀតស្របពេលក្លឹបនៅមិនទាន់បញ្ជាក់ជាផ្លូវការចំពោះព័ត៌មាននេះនៅឡើយទេ។

សម្រាប់ខ្សែប្រយុទ្ធមាឌធំមានកម្ពស់១ម៉ែត្រ៩២សង់ទីម៉ែត្ររូបនេះបច្ចុប្បន្នមានមហិច្ឆតាចង់លេងអោយក្លឹបយក្សធំៗនៅអឺរ៉ុប និងក៏មានបំណងធំចង់លេងអោយក្រុមមាន់គកបារាំងក្នុងព្រឹត្តការណ៏បាល់ទាត់ World Cup ឆ្នាំ ២០២៦ ខណៈរូបគេបានអភិវឌ្ឍទម្រង់លេងក្លាយជាកីឡាករដ៍សំខាន់សម្រាប់ Crystal Palace ចាប់តាំងពីការមកដល់របស់លោក Oliver Glasner ចូលកាន់តំណែង។ សរុបមក Mateta រកបានគ្រាប់បាល់ស៊ុត បញ្ចូលទី ១១ គ្រាប់នៅក្នុងការបង្ហាញខ្លួន១០លើកចុងក្រោយនៃរដូវកាលមុន ខណៈCrystal Palace បញ្ចប់នៅលេខរៀងទី១០ ហើយក្រោយមក Matata បានស៊ុតបញ្ចូលទី៥គ្រាប់ជាមួយក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍អូឡាំពិក និងជួយពួកគេឈ្នះមេដាយប្រាក់ផងដែរ។ រដូវកាលនេះ Mateta ស៊ុតបញ្ចូលទី ៧គ្រាប់ និង Assist ២គ្រាប់ក្នុងការបង្ហាញខ្លួន ២១លើកក្នុងគ្រប់ការប្រកួតទាំងអស់ហើយ បច្ចុប្បន្ន Palace ស្ថិតនៅលេខរៀងទី ១៦ ក្នុងតារាង Premier League និងត្រៀមប្រកួតជាមួយBournemouth នៅថ្ងៃ Boxing Day (២៦ ធ្នូ)ខាងមុខ។
ប្រភព:BBC
វីឌេអូ:
វីដេអូ:

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]


