

ក្រោយការចាកចេញរបស់កីឡាករNacho និង Rafa Marin បានធ្វើអោយក្រុមមានចន្លោះប្រហោងនៅតំបន់ការពារ ដូច្នេះក្រុមអធិរាជស Real Madrid កំពុងបង្កើនសកម្មភាពចរចារចុះហត្ថលេខានាំយកខ្សែការពារកណ្តាលថ្មីម្នាក់ទៀតមករួមក្រុមក្រោយខកខាននាំយកកីឡាករ Leny Yoro របស់ក្លឹប Lille ដែលសម្រេចផ្លាស់ទៅកាន់ក្លឹបបិសាចក្រហម Man.Utd ទៅហើយនោះ ។

ទោះយ៉ាងណាមានកីឡាករ២រូបដែលក្រុមលោក Carlo Ancelloti កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នោះគឺ សមាជិកជ័យលាភី Euro ២០២៤ កីឡាករ Aymeric Laporte របស់ក្រុម Al- Nassr បច្ចុប្បន្នមានវ័យ ៣០ឆ្នាំ ។
ទី២Nico Schlotterbeck បច្ចុប្បន្នមានវ័យ ២៤ឆ្នាំរបស់ក្រុម Borussia Dortmund(កីឡាករអន្តរជាតិអាឡឺម់ង់រូបនេះមានជំនាញប្រើប្រាស់ជើងឆ្វេងបានយ៉ាងស្ទាត់ជំនាញទោះបីជាលេងតួនាទីការពារកណ្តាល ដូច្នេះអាចនិយាយបានថារូបគេក៏អាចលេងនៅទម្រង់ការពារ-ស្លាបឆ្វេងបានដែរ។
ការពិត Real Madrid មានបំណងចង់បានខ្សែការពារYoro របស់ Lilleដើម្បីយកមកប្រដុំប្រសង និងលេងចាប់ដៃគូគ្នាជាមួយ Eder Militao, Antonio Rudiger និង David Alaba ។ ទោះជាយ៉ាងណាអ្វីដែលធ្វើអោយពួកគេខកចិត្តគឺ Real Madrid មិនចង់បង់ថ្លៃផ្ទេរដ៏ច្រើននោះទេ ហើយសង្ឃឹមថាអាចផ្ទេរយក Yoro ដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយជាមួយការផ្តល់ជូននូវកិច្ចសន្យាយូរអង្វែង និង ផលប្រយោជន៏ផ្សេងទៀត តែផ្ទុយទៅវិញការចូលមកប្រជែងរបស់ Man. United បានធ្វើអោយពួកគេទទួលបានជោគជ័យក្នុងការនាំយក Yoro មករួមក្រុមក្នុងតម្លៃ៦២លានយូរ៉ូជាផ្លូវការណ៏រួចបាត់ទៅហើយ។
ប្រភព:dailypost & yahoo
វីដេអូ: Aymeric Laporte
វីដេអូ: Nico Schlotterbeck

ក្លឹបកញ្ជ្រោងខៀវ Leicester City នៅតែមិនទាន់មានអ្នកចាត់ការទូទៅថ្មីនៅឡើយ បន្ទាប់ពីពេលថ្មីៗនេះពួកគេបានបញ្ចប់តំណែងលោក Ruud van Nistelrooy ដែលបានចូលមកកាន់តួនាទីជំនួសអតីតគ្រូបង្វឹកលោក Steve Cooper ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្លឹបមានមូលដ្ឋាននៅភាគកណ្តាលចក្រភពអង់គ្លេសនេះត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ក្នុងរដូវកាល ២០២៤-២០២៥ ជាមួយក្រុម Ipswich Town និង Southampton ហើយការបណ្តេញចេញរបស់លោក Van Nistelrooy បានកើតឡើងមុនពេលចាប់ផ្តើមការហ្វឹកហាត់មុនរដូវកាលថ្មីនៃក្របខណ្ឌ Championship បានកើតឡើង។អត្ថបទកំពុងចាប់អារម្មណ៍៖ តោះមកស្គាល់កីឡាករ ១០រូប កំពុងសំងំកើបប្រាក់មហាសាលនៅ Saudi Pro League (មាន១០វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពជាច្រើនបានចុះផ្សាយថាអតីតគ្រូបង្វឹកលោក Sean Dyche គឺជាបេក្ខភាពឈានមុខគេដើម្បីជំនួស Van Nistelrooy ដែលបានចាកចេញពីកីឡដ្ឋាន King Power ទៅហើយនោះ។ ប្រភព:Manchester Evening […]



