
ការប្រកួត Copa América ២០២៤ បានបន្តធ្វើការប្រកួតនៅព្រឹកថ្ងៃសុក្រនេះ ស្របពេលក្រុមការពារតំណែងជើងឯកអាហ្សង់ទីនបានប្រកួតស្មើ ១ទល់និង ១ ជាមួយគូប្រជែងមកពីទ្វីបអាមេរិកខាងត្បូង(CONMEBOL) គឺអេក្វាឌ័រនៅកីឡដ្ឋាន NRG ក្នុងទីក្រុង Houston។ គួរកត់សម្គាល់ថាំគ្រាប់បាល់បើកឆាកដំបូងឡើយរបស់ំ Martinez នៅនាទីទី៣៥ មុនពេលValencia វាយបករកបានគ្រាប់បាល់នៅនាទីទី៦២បានបន្តអូសបន្លាយមិនមានគ្រាប់បាល់រហូតដល់ចប់ការប្រកួតផ្លូវការណ៏ត្រឹម៩០នាទី។
ទោះយ៉ាងណាការប្រកួតមិនមានបូកម៉ោងបន្ថែមនោះទេ ពោលគឺការប្រកួត Copa América ២០២៤រហូតដល់វគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះការប្រកួតទាត់បាល់ប៉េណាល់ទីបានសម្រេចផ្តល់អោយម្នាក់៥គ្រាប់ ខណៈអ្នកចាំទីឆ្នើមក្រុម Aston Villa កីឡាករ Emiliano Martinez បានជួយសង្រ្គោះបាល់បានចំនួនពីរលើកពីសំណាក់កីឡាករ Mena និង Minda ខណៈកំពូលខ្សែប្រយុទ្ធស្លាប Lionel Messi បានស៊ុតបាល់ផុតរបាទីដ៏កម្រ ប៉ុន្តែទោះយ៉ាងណាក្រុមពពកសអាហ្សង់ទីននៅតែអាចបន្តទៅជួប កាណាដា រឺ វេនេហ្សូអេឡា ដែលត្រូវប្រកួតគ្នានៅថ្ងៃស្អែក។
ប្រភព:FOX
វីដេអូការប្រកួត :

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


