បន្ទាប់ពីសម្រាកប្រកួតមិត្តភាព និង ជម្រុះEuro ២០២៤អស់រយៈពេល ២ សប្តាហ៍ ក្របខណ្ឌ Premier League បានវិលត្រលប់មកវិញខណៈគូសំខាន់ប្រចាំសប្តាហ៏នោះគឺ Man. City ត្រៀមបើកកីឡាដ្ឋាន Etihad ទទួលក្រុមហង្សក្រហម Liverpool វេលាម៉ោង ៦:៣០នាទីល្ងាចថ្ងៃសៅរ៏នេះ ។ខណៈពួកគេទាំងពីហាក់ឃ្លាតឆ្ងាយពីក្រុមនាំមុខតារាង Arsenal បច្ចុប្បន្នក្លឹបទាំងពីរនេះកំពុងផ្តោតលើការប្រជែងតំណែងTop ៤ ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សMan.City បានឈ្នះការប្រកួត ៦លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួត ខណៈ៥លើកចុងក្រោយរបស់ពួកគេគឺលត់មិនអោយ គូបដិបក្សតដៃរួចទេ ដែលក្នុងនោះផ្តួលRB Leipzig ៧:០ និង Burnley ៦:0។។ប្រវត្តិជួបគ្នាក្នុងផ្ទះនៅក្របខណ្ឌ Premier League របស់ Man City ទល់នឹង Liverpool គឺល្អប្រសើរពោលគឺចាញ់តែមួយលើកគត់ក្នុងចំណោមជំនួប ១៣ដងចុងក្រោយគឺរងបរាជ័យតែ១លើកគត់ក្នុងលទ្ធផល ៤-១ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ ។ ខ្សែប្រយុទ្ធឆ្នើម Haaland របស់ Man City ដែលបានដកខ្លួនចេញពីក្រុមជម្រើសជាតិន័រវេសដោយសាររបួសក្រលៀននោះ នៅមិនទាន់ប្រាកដថាបានចូលលេង ខណៈអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅ Premier League នឹងត្រូវវាយតម្លៃក្នុងការហ្វឹកហាត់នៅថ្ងៃសៅរ៏នេះបន្តទៀត។
សម្រាប់បរាជ័យចុងក្រោយរបស់ Liverpool ជាមួយ Bournemouth គឺជាការចាញ់លើកទីប្រាំបីក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ ខណៈក្រុមលោកJurgen Klopp ឈរនៅលេខរៀងទី៦ ក្នុងតារាង និងមានប្រាំពិន្ទុតាមពីក្រោយក្រុមកំពូលទាំងបួន ទោះបីមាន២ពិន្ទុក្នុងដៃលើក្រុម Tottenham ក៏ដោយ។
១.ការប្រកួតនៅក្របខណ្ឌ Premier League ៦លើកចុងក្រោយរបស់Man.City គឺឈ្នះ៥ស្មើ១ ខណៈLiverpool ឈ្នះ ៤ ស្មើ១ និង ចាញ់១។
២.ជម្រើស១១នាក់អាចនិងចូលលេងសម្រាប់Man.City
Ederson; Walker, Stones, Dias, Ake; De Bruyne, Rodri, Gundogan; Bernardo, Haaland, Grealish
(ទម្រង់លេងអាចនិងយកមកប្រើគឺៈ៤:២: ៣:១)
៣.ជម្រើស១១នាក់អាចនិងចូលលេងសម្រាប់Liverpool
Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Henderson, Fabinho, Elliott; Salah, Gakpo, Nunez
(ទម្រង់លេងអាចនិងយកមកប្រើគឺៈ៤:៣:៣)
លទ្ធផលទស្សន៍ទាយសម្រាប់ក្រុមទាំងពីរនេះគឺ Man.City ២: ១ Liverpool