
កីឡាករវ័យជំទង់ Arda Guler បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបEuro ២០២៤ជាលើកដំបូងរបស់គាត់ ខណៈទួរគីបានផ្តួលប្រទេសដែលទើបមានវត្តមានលេងនៅព្រឹត្តិការណ៏ដ៏ធំរបស់ទ្វីបអឺរ៉ុបមួយនេះជាលើកដំបូងគឺ ចរចៀ សម្រាប់ការប្រកួតក្នុងពូល F ដែលធ្វើឡើងនៅទីក្រុង Dortmund កាលពីយប់ថ្ងៃអង្គារ។ ហ្សកហ្ស៊ី ដែលបានឆ្លងកាត់ការប្រកួតជម្រុះដ៏ល្អគួរសមនោះ មិនមែនជាក្រុមងាយផ្តួលនោះទេខណៈដែលពកគេបានបើកការប្រកួតដ៏ស្វិតស្វាញ និង អង់អាច។ ទោះយ៉ាងណា ក្រុមតួគីនៅតែមានឱកាសរកបានគ្រាប់បាល់ជ័យជំនះតាមរយៈកីឡាករMuldur ,Guler និង Akturkoglu នៅនាទីទី ២៥, ៦៥ និង ៩០+៧ ខណៈចរចៀកីមានឪកាសវាយបកតដៃបាន១គ្រាប់វិញដោយកីឡាករំMikautadze នៅនាទីទី៣២។
សម្រាប់ Guler បន្ទាប់ពីក្លាយជាកីឡាករទួរគីដំបូងគេដែលឈ្នះពានរង្វាន់ Champions League ក្នុងខែមិថុនា កីឡាករដែលត្រូវបានមជ្ឈដ្ឋានបាល់ទាត់ចាត់ និង ដាក់រហស្សនាមថាជា Messi តួគីនោះ មានឪកាសបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៏Euro ២០២៤ ។
នៅវ័យត្រឹមតែ១៩ ឆ្នាំ ១១៤ ថ្ងៃ Gulerបានក្លាយជាកីឡាករក្មេងបំផុតដែលអាចរកគ្រាប់បាល់បានក្នុងការប្រកួតដំបូងរបស់គាត់ ដោយបានបំបែកកំណត់ត្រារៀមច្បង Cristiano Ronaldo ធ្លាប់បង្ហាញខ្លួននៅវ័យត្រឹមតែ ១៩ ឆ្នាំ និង ១២៨ ថ្ងៃកំលុងការប្រកួតជាមួយក្រិកក្នុងឆ្នាំ ២០០ ក្នុងនាមមាតុភូមិព័រទុយហ្គាល់ជាម្ចាស់ផ្ទះ ។

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



