

Bayern Munich បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែការពារអន្តរជាតិជប៉ុន Hiroki Ito ពីក្លឹបគូប្រជែងBundesliga គឺ Stuttgartជាមួយគោលជំហរ និង គោលបំណងនាំយកកំលាំងថាមពលថ្មីមកពង្រឹងក្រុម ក្រោយខកខានរក្សាតំណែងលីកកំពូលអង់គ្លេស។ ក្លឹបយក្សអាឡឺម៉ង់ បានបញ្ជាក់ជាផ្លូវការណ៏កាលពីថ្ងៃព្រហស្បតិ៍ថា Ito បានចូលរួមជាមួយក្លឹបកិច្ចសន្យារយៈពេល ៤ ឆ្នាំ និងជាសមាជិកថ្មីដំបូងគេសម្រាប់គ្រូបង្វឹកថ្មីលោក Vincent Kompany ក្រោយចូលមកជំនួសតំណែងអតីតគ្រូបង្វឹកលោក Thomas Tuchel កាលពីខែឧសភា។

សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លឹប Bayern លោក Max Eberl ត្រូវបានដកស្រង់សម្តីយ៉ាងដូច្នេះថាៈ យើងចង់បានកីឡាករដែលស្រេកឃ្លានដែលនាំមកនូវថាមពលថ្មី ហើយ Hiroki មានអ្វីគ្រប់យ៉ាងដែលយើងចង់បាន។តម្លៃនៃការផ្ទេរនេះមិនត្រូវបានបង្ហាញជាសាធារណៈទេ ប៉ុន្តែទស្សនាវដ្តីអាល្លឺម៉ង់ Kicker បានចុះផ្សាយថាៈ Bayern Munich បានបំពេញលក្ខខណ្ឌអោយទៅ Stuttgart ក្នុងតម្លៃ២៣ លានអឺរ៉ូជាលើកដំបូង និងអាចមានតម្លៃរហូតដល់ទៅ ២៥ លានអឺរ៉ូបដោយបូករួមផលប្រយោជន៏ផ្សេងទៀត។កីឡាករ Ito វ័យ ២៥ ឆ្នាំរូបនេះបានផ្លាស់មStuttgart តាំងពីឆ្នាំ ២០២១ក្នុងលក្ខណ្ឌខ្ចីជើង មុនពេលចូលរួមជាអចិន្រ្តៃយ៏នៅឆ្នាំ ២០២២ ។ រដូវកាលចាស់ កីឡាករដែលអាចលងតួនាទីការពារស្លាបខាងឆ្វេងរូបនេះ បានជួយអោយក្រុម Stuttgart ឈរនៅលេខរៀងទី២ ក្នុងក្របខ័ណ្ឌ Bundesliga និងបានរុញអោយ Bayern Munich ឈរនៅលេខរៀងទី ៣ ដោយមិនមានពានអ្វីមួយសោះ និង ជាលើកដំបូងចាប់តាំងពីរដូវកាល ២០១១-២០១២មក។
ផ្ទុយទៅវិញប្រភពពីគេហទំព័រ Sky Sports ក្នុងប្រទេសអាឡឺម៉ង់បានចុះផ្សាយថាៈ Man. United កំពុងតាមដានយ៉ាងដល់អំពីស្ថានភាពរបស់ខ្សែការពារកណ្តាល De Ligt ខណៈក្រុមម្ចាស់ជើងអង់គ្លេស២០សម័យនិងអនុញ្ញាតិអោយ Raphael Varane ចាកចេញពីទឹកដី Old Trafford នៅពេលដ៏ខ្លីខាងមុខនេះ ។ចំណែកឯលោក Erik ten Hag គឺជាអ្នកចាត់ការដែលតែងកោតសរសើរពីសមត្ថភាពរបស់ De Ligt ខណៈពួកគេធ្លាប់ធ្វើការរួមគ្នានៅក្លឹបAjaxនាពេលកន្លងមក។
ទោះយ៉ាងណា Bayern Munich មានបំណងចង់បានប្រាក់ឈ្នួលប្រហាក់ប្រហែល ៧០ លានអឺរ៉ូ ដែលពួកគេបានទិញ De Ligt កាលពីពីរឆ្នាំមុន ពី Juventus។ យ៉ាងណាមិញ Man. United បន្ទាប់ពីខកខានការប្រកួត Champions League ពួកគេអាចនឹងមិនបំពេញតាមតម្រូវការផ្ទេរនេះបានពេញលេញនោះឡើយ ។
ប្រភព: Japan News ័ &Bayernstrikes
វីដេអូៈ Ito
វីដេអូៈ De Ligt

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



