កីឡាករឆ្នើមម្នាក់ ខកខានជួយជម្រើសជាតិស្កុតឡេន នៅព្រឹត្តិការណ៍ Euro ២០២៤
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ ខ្សែប្រយុទ្ធស្កុតឡេន Lyndon Dykes នឹងខកខានការប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤ បន្ទាប់ពីរងរបួសក្នុងពេលហ្វឹកហាត់កាលពីថ្ងៃសុក្រ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃនេះ។ ដោយឡែកកីឡាករវ័យ ២៨ឆ្នាំរូបនេះ រកបាន ៩គ្រាប់ ក្នុងការលេង ៣៦លើកឱ្យក្រុមជម្រើសជាតិ និងបានលេងក្នុងការប្រកួតជម្រុះ Euro ទាំង ៨ប្រកួតទៀតផង។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទន្ទឹមនឹងនេះដែរ មានតែកីឡាករ Che Adams និង Lawrence Shankland ប៉ុណ្ណោះ ជាខ្សែប្រយុទ្ធកណ្តាល ក្នុងក្រុមជម្រើសជាតិ ដែលដឹកនាំដោយអ្នកចាត់ការ Steve Clarke។ សូមបញ្ជាក់ថា ស្កុតឡេន នឹងបើកការប្រកួតក្នុងព្រឹត្តិការណ៍ Euro 2024 ដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ នៅថ្ងៃទី១៤ ខែមិថុនា៕

ប្រភព៖ BBC
Article Tags
Related Articles