

ធ្ងន់កហើយ! Man City ជួបបញ្ហារបួសកីឡាកររហូតដល់ទៅ ១៣នាក់
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ យោងតាមសារព័ត៌មាន BBC លោក Pep Guardiola អ្នកចាត់ការទូទៅក្លឹប Manchester City បានលើកឡើងថា ក្លឹបកំពុងជួបបញ្ហាដ៏អាក្រក់ ដោយមានកីឡាកររហូតដល់ទៅ ១៣នាក់ របួសជាបន្តបន្ទាប់គ្នានាពេលថ្មីៗនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Man City ដែលជាជើងឯកលីគ Premier League រដូវកាលមុន បានជ្រុះចេញពីពានរង្វាន់លំដាប់ទី៣ អង់គ្លេស League នាយប់ម្សិលមិញនេះ តាមរយៈការចាញ់ម្ចាស់ផ្ទះ Tottenham Hotspur ២-១ ត្រឹមវគ្គ ១៦ក្រុម ក្នុងប្រកួតដែលខ្សែការពារ Manuel Akanji ជួបបញ្ហារបួសក្រលៀន និងមិត្តរួមក្រុម Savinho ត្រូវបានសែងចេញពីទីលានផងដែរ ក្រោយរបួសកជើងជាទម្ងន់។
នេះមានន័យថា City បានបាត់បង់កីឡាករដល់ទៅ ១៣នាក់ ដែលត្រូវសម្រាកព្យាបាលរបួស ដោយភាគច្រើនសុទ្ធសឹងកីឡាករស្ថិតក្នុងជម្រើសទី១ ថែមទៀតមានដូចតទៅ៖
- ខ្សែការពារ៖ Nathan Ake, Ruben Dias, Josko Gvardiol, Rico Lewis, John Stones និង Josh Wilson-Esbrand។
- ខ្សែបម្រើ៖ Phil Foden, Ilkay Gundogan, Mateo Kovacic, James McAtee, Matheus Nunes និង Bernado Silva។
- ខ្សែប្រយុទ្ធ៖ Erling Haaland៕
ប្រភព៖ BBC
អត្ថបទទាក់ទង

10 hours ago .
1.1K Views
ចប់បាត់ ! Crystal Palace អត់បានលេង Uefa Europa League ប៉ុន្តែជំនួសដោយក្លឹបមួយនេះវិញ(មាន១វីដេអូ)

2 days ago .
200 Views
អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne

4 days ago .
243 Views
យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD

5 days ago .
181 Views
អតីតកីឡាករ Arsenal ម្នាក់ ជាប់បទចោទប្រកាន់៥ករណី ដោយ១ករណីទាក់ទងនឹងបទរំលោភ