

Kylian Mbappe បានរងរបួសសរសៃពួរនៅជើងឆ្វេង នៅក្នុងការប្រកួត Champions League របស់ក្លឹប Real Madrid ជាមួយ Atalanta នៅថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2024។ ការវាយតម្លៃដោយគ្រូពេទ្យបានប៉ាន់ស្មានថារបួសនេះអាចជាសះស្បើយក្នុងរយៈពេល 10 ថ្ងៃ ប៉ុន្តែមិនទាន់ច្បាស់អំពីការចូលរួមរបស់គាត់ក្នុងវគ្គផ្តាច់ព្រ័ត្រពាន Intercontinental Cup FIFA នៅថ្ងៃទី 18 ធ្នូ នៅឡើយទេ។

អ្នកចាត់ការ Real Madrid លោក Carlo Ancelotti បានពិពណ៌នាថា របួសនេះ “មិនធ្ងន់ធ្ងរទេ” ប៉ុន្តែបានសង្កត់ធ្ងន់អំពីការប្រុងប្រយ័ត្ន។ Mbappe នឹងអវត្តមានក្នុងការប្រកួតជាមួយ Rayo Vallecano នៅថ្ងៃទី 14 ខែធ្នូ ហើយការចូលរួមរបស់គាត់ក្នុងវគ្គផ្តាច់ព្រ័ត្រនឹងអាស្រ័យលើវឌ្ឍនភាពនៃការព្យាបាល និងការវាយតម្លៃរបស់គ្រូពេទ្យនៅជិតថ្ងៃប្រកួត៕

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



