
(អង់គ្លេស)៖ សារព័ត៌មាន BBC បានរាយការណ៍ឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងតែមានការពិភាក្សាមួយ ដើម្បីសម្រេចនៅការតែងតាំងអ្នកចាត់ការទូទៅរបស់ក្លឹប Leicester City បច្ចុប្បន្ន គឺលោក Enzo Maresca ជាអ្នកជំនួសលោក Mauricio Pochettino ដែលបានសម្រេចលើកិច្ចព្រមព្រៀងក្នុងការចាកចេញពីក្លឹប។
បុរសសញ្ជាតិអ៊ីតាលី មានវ័យ ៤៤ឆ្នាំ បានចូលដឹកនាំក្រុម Leicester City កាលពីខែមិថុនា ឆ្នាំ២០២៣ ហើយបានដឹកនាំពួកគេត្រឡប់ទៅលេងក្នុងលីគកំពូលអង់គ្លេស Premier League នៅរដូវកាលក្រោយវិញ ជាមួយនឹងការឈ្នះជើងឯកនៅលីគទី២ អង់គ្លេស Championship នារដូវកាលនេះ។
របាយការណ៍បន្តឱ្យដឹងដែរថា លោក Maresca ក៏មានការចាប់អារម្មណ៍ក្នុងការផ្លាស់ទៅ Chelsea ជាមួយនឹងការពិភាក្សាបន្តរវាងក្លឹបទាំងពីរក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីអ្នកចាត់ការទូទៅរបស់ក្លឹប Ipswich Town គឺលោក Kieran McKenna បានធ្លាក់ចេញពីការចាប់អារម្មណ៍លើតួនាទីនេះ។
ជាមួយគ្នានោះ មត្តិភាគច្រើនក្នុងក្លឹបបានមានការយល់ថា លោក Maresca គឺជាជម្រើសដ៏ត្រឹមត្រូវ ខណៈដែលលោក Roberto de Zerbi នឹងលោក Thomas Frank ក៏មិនទាន់ច្រានចោលទាំងស្រុងនោះទេ។ រំលឹកផងថា លោក Pochettino បានចាកចេញដោយមានការយល់ព្រមទៅវិញទៅមកជាមួយក្លិប ក្នុងខែឧសភានេះ បន្ទាប់ពីបានដឹកនាំក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ៦ ក្នុងក្របខ័ណ្ឌលីគកំពូល Premier League ២០២៣/២៤ ក្នុងការដឹកនាំមួយរដូវកាលរបស់គាត់ ដែលក្លិបក៏មានកៅអីលេងពានទី៣ អឺរ៉ុប UEFA Conference League រដូវកាលក្រោយ។
គួរបញ្ជាក់ផងថា លោក Enzo Maresca មានបទពិសោធធ្វើជាគ្រូបង្វឹក ទើបបាន ៣ក្លិប ក្នុងនោះទេ ដោយមានការដឹកនាំក្រុមយុវជន Manchester City EDS នឹងក្លាយជាគ្រូបង្វឹកពេញសិទ្ធនៅក្លិប Parma ស្ថិតក្នុងលីគអ៉ីតាលី ជាមួយបន្តភាពជោគជ័យនៅក្លិប Leicester City ជាមួយការដឹកនាំក្រុមកញ្ជ្រោងខៀវ រកបានលទ្ធផលឈ្នះ ៣៦ប្រកួត ពីចំណោម ៥៣ប្រកួត ៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



