ប្រភពពីគេហទំព័រ The Sun របស់អង់គ្លេសបានចុះផ្សាយថាកូនប្រុសរបស់ខ្សែប្រយុទ្ធស្លាប Cristiano Ronaldo គឺយុវជន Cristiano Jr. បានហ្វឹកហាត់ជាមួយកីឡាករដែលមានវ័យច្រើនជាងរូបគេចំនួនពីរឆ្នាំនៅក្នុងក្រុមយុវជនថ្នាល Mahd Academy របស់ប្រទេសអារ៉ាប៊ីសាអូឌីត។
គួររំលឹកថាការបង្ហាញខ្លួននេះបានកើតមានឡើងបន្ទាប់ពីឪពុករបស់គេគឺខ្សែប្រយុទ្ធស្លាប Cristiano Ronaldo ត្រូវបានបង្ហាញខ្លួនជាផ្លូវការណ៏ថាជាកីឡាករ Al Nassr កាលពីថ្ងៃទី ៣ ខែមករា ប៉ុន្មានថ្ងៃបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះជាមួយក្រុមនៅលីកកំពូលប្រទេសតំបន់មជ្ឈឹមបូព៌ា Saudi Pro League ។ វីរបុរសក្រុមជម្រើសជាតិព័រទុយហ្គាល់រូបអាចនិងរកចំណូលបាន ២០០ លានដុល្លារក្នុងមួយឆ្នាំក្នុងអំឡុងពេលបំពេញកាតព្វកិច្ចជាមួយ Al Nassr ។
Ronaldo បានបង្ហាញខ្លួនជាលើកដំបូងនៅ Al Nassr កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានយកឈ្នះលើការពិន័យព្យួរចំនួនពីរប្រកួតដោយ FA ។ ទោះជាយ៉ាងនេះក្តី កូនប្រុសរបស់គាត់ Cristiano Jr. បានប្រឹងប្រែងហ្វឹកហាត់តាំងពីមកដល់ទឹកដី អារ៉ាប៊ីសាអូឌីត។ ប្រភពខាងលើបន្តថាៈ កុមារវ័យ១២ ឆ្នាំបានចាកចេញពីសាលាហ្វឹកហាត់របស់ក្រុម Man.Utd ក្រោយពីយល់ ព្រមបញ្ចប់កិច្ចសន្យារៀងៗខ្លួនរួចមក។
កីឡាករបាល់ទាត់វ័យក្មេងរូបនេះក៏មានឱកាសត្រលប់ទៅកាន់សាលាយុវជនថ្នាលរបស់ក្លឹប Real Madrid ក្រោយបញ្ចេញសមត្ថភាពធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខណៈ មជ្ឈដ្ឋានបាល់ទាត់ នៅរង់ចាំមើលថា កុមារ Cristiano Ronaldo Jr. អាចដើរតាមគន្លងរបស់ឪពុកដោយសាងភាពល្បីល្បាញបានរឺយ៉ាងណា?
អង់គ្លេស៖ អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United កំពុងទទូចឱ្យលោក Ruben Amorim ដែលជាគ្រូបង្វឹកថ្មី កុំទាន់អាលដាក់ឲ្យកីឡាករ ៣រូបនេះ ចូលលេង ដោយមានដូចជា Alejandro Garnacho, Casemiro និង Christian Eriksen បន្ទាប់ពីក្លឹបបិសាចក្រហមបានត្រឹមស្មើគ្នា ១:១ ទល់នឹង Ipswich Town ប៉ុណ្ណេាះ ដោយហេតុថា ពួកគេមិនអាចសម្របលេងក្នុងទម្រង់របស់លោក Amorim បាន ខណៈដែល Man Utd មាន ១៧ពិន្ទុ ឈរនៅលេខ១២ ក្នុងតារាង Premier League រដូវកាល ២០២៤/២៥ នេះ ស្របពេល Ipswich Town ស្ថិតនៅលេខរៀង១៨ មានត្រឹម ៩ពិន្ទុ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្តៅដូចបាយពុះ! លោក Roy Keane ប្រឈមមុខ និងបោះពាក្យប៉ុន្មានឃ្លាទៅហ្វេន Ipswich (មានវីដេអូ) សូម Subscribe […]