
ពានរង្វាន់ក្របខណ្ឌ Premier League រដូវកាល ២០២៣-២០២៤ និងត្រូវដឹងច្បាស់នៅវេលាម៉ោង១០យប់នេះខណៈក្រុមកាំភ្លើងធំ Arsenal ត្រូវជួប Everton ចំណែកឯការពារតំណែងជើងឯក Man.City និងត្រូវជួប West Ham យ៉ាងណាមិញសម្រាប់មតិយល់ឃើញរបស់អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Man. Utd និង Real Madrid គឺ កំពូលខ្សែប្រយុទ្ធស្លាប Cristiano RonaldoPremier League បានផ្តល់បទសម្ភាសន៏នៅមុនការប្រកួតប្រដាល់សាកលរវាងកីឡាករអន្តរជាតិអង់គ្លេសវ័យ ៣៥ ឆ្នាំ Tyson Fury និងកីឡាករអន្តរជាតិរុស្សីវ័យ៣៧ឆ្នាំ Oleksandr Usyk នៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអាទិត្យនេះខណៈOleksandr Usyk បានយកឈ្នះកីឡាករដែលមានកំពស់ខ្ពស់ជាងខ្លួននិងមានវ័យក្មេងជាងរូបគេដោយពិន្ទុ ។ ម្ចាស់ពានបាល់មាស(Ballon Dór) ៥សម័យកាល បានធ្វើការទស្សន៏ទាយថាៈក្រុមបច្ចុប្បន្នឈរនៅលេខរៀងទី២គឺ Arsenal នឹងមិនឈ្នះពានជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្រោយខកខាន ២០ឆ្នាំមកហើយ ផ្ទុយទៅវិញកីឡាករវ័យ ៣៩ឆ្នាំបច្ចុប្បន្នកំពុងលេងនៅក្លឹប Al-Nassr នាប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយយ៉ាងសាមញ្ញនិងច្បាស់លាស់ដោយស្នាមញញឺមទៅកាន់លោក Frank Warren ដែលជាប្រធានគ្រប់គ្រងការប្រដាល់ និង ជា Promoter Queenberry Promotions ថាៈ ព្រះជាម្ចាស់ពួកគេនឹងមិនឈ្នះលីកកំពូលនេះទេ។
បើទោះបីជាទទួលបានការព្យាករណ៏បែបនេះប៉ុន្តែសម្រាប់កាំភ្លើងធំ Arsenal ធ្វើយ៉ាងណាត្រូវផ្តួល Everton ជាចំាបាច់ មិនថាលទ្ធផលរបស់គូប្រជែង Man.City និងទទួលបានលទ្ធផលបែបណានៅពេលបញ្ចប់ការប្រកួតដែលនិងធ្វើឡើងព្រមគ្នានៅវេលាម៉ោង ១០យប់នេះចំនួន១០គូនោះ។
ប្រភព:football.london
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


