Close
Featured-Image
Prediction: Liverpool ចង់ផ្តួល Crystal Palace ដើម្បីបន្តក្តីសង្ឃឹមប្រជែងពាន EPL ឡើងវិញ
ទំហំអក្សរ
តូច
ធំ

គោលបំណងដើម្បីដណ្តើមបានការនាំមុខម្តងទៀតនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ខណៈ Liverpool នឹងស្វាគមន៍ក្រុម Crystal Palace មកកាន់ទឹកដី Anfield នៅរាត្រីថ្ងៃអាទិត្យ វេលាម៉ោង ៨យប់។គួររំលឹកថាការប្រកួតចុងក្រោយនៅក្របខណ្ឌ EPL របស់ Liverpool បានត្រឹមស្មើគ្នា ២ទល់និង២ ជាមួយ Manchester United កាលពីចុងសប្តាហ៍មុន បានធ្វើឱ្យម្ចាស់ផ្ទះធ្លាក់មកចំណាត់ថ្នាក់លេខ២ពីក្រោយក្រុម Arsenal ដោយសារមានគ្រាប់បាល់ស៊ុតបញ្ចូលទីជាមួយនឹងការប្រកួតក្របខ័ណ្ឌកំពូលចំនួន ៧ទៀតដែលនៅសល់។ មានន័យថា ៦ប្រកួតចុងក្រោយរបស់ Liverpool នៅក្របខណ្ឌ EPL គឺឈ្នះ៤ស្មើ២ឈរនៅលេខរៀងទី២ខណៈក្រុមភ្ញៀវ Crystal Palace ឈរនៅលេខរៀងទី១៤ក្រោយ៦ប្រកួតឈ្នះ១និងមិនដែលឈ្នះ៥ ប្រកួតជាប់គ្នាដោយស្មើ២និងចាញ់២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Extended Highlights: Liverpool 2, Crystal Palace 1 - NBC Sports
១.ប្រវត្តិជួបគ្នា
Liverpool មិនដែលចាញ់ Crystal Palace ទេ នៅ១៨ប្រកួតគ្រប់ក្របខណ្ឌប្រកួតខណៈ ៨លើកចុងក្រោយនៅEPL គឺមិនដែលចាញ់ទេ។
២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
បញ្ជី​របួស​របស់ Liverpool បាន​កាត់​បន្ថយ​មក​ត្រឹម​តែ​បួន​នាក់​ប៉ុណ្ណោះ​ក្នុង​ពាក់​កណ្តាល​សប្តាហ៍ ខណៈ​កីឡាករ​ដូច​ជា Diogo Jota និង Trent Alexander-Arnold បាន​វិល​មក​កាន់​ក្រុម​ក្នុង​ថ្ងៃ​ប្រកួត​វិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Alexander-Arnold, Konate, Van Dijk, Robertson; Mac Allister, Endo, Szoboszlai; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

5 talking points from Liverpool's 1-2 win over Crystal Palace
៣.ពត៌មានក្រុមCrystal Palace(ភ្ញៀវ)
គ្រូបង្វឹកលោក Oliver Glasner អាច​គ្មាន​កីឡាករ​ច្រើន​ដល់​ទៅ​ប្រាំពីរ​នាក់​នៅទីនេះ។ Michael Olise បានត្រលប់មកលេងជាកីឡាករបម្រុងទល់នឹង Manchester City កាលពីចុងសប្តាហ៍មុន ហើយអាចចូលលេងក្នុងជម្រើសដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHenderson; Ward, Andersen, Lerma; Munoz, Wharton, Hughes, Mitchell; Olise, Mateta, Eze
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool : Crystal Palace
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930