Close
Featured-Image
អូសក្រឡាចែចូវគ្រូបង្វឹករូបនេះ មិនបាន ! Liverpool បង្វែរគោលដៅមកគ្រូបង្វឹកឆ្នើមរូបនេះវិញ
ទំហំអក្សរ
តូច
ធំ

Liverpool បានកំនត់គោលដៅអាទិភាពក្នុងការចុះហត្ថលេខានាំយកគ្រូបង្វឹក Ruben Amorim របស់ក្រុម Sporting Lisbonដើម្បីយកមកជំនួសតំណែងអ្នកាត់ការ Jurgen Klopp នៅចុងបញ្ចប់នៃរដូវកាលនេះ។គួររំលឹកថាហង្សក្រហមកន្លងមកថ្មីៗនេះបានដាក់គោលដៅធំបភុតលើគ្រូបង្វឹករបស់ Bayer Leverkusen ដែលជាអតីតខ្សែបម្រើក្លឹប Xabi Alonso ជាជម្រើសទី ១ ដើម្បីជំនួសតំណែងលោក Klopp ដែលបានប្រកាសកាលពីខែមករាថាគាត់នឹងចាកចេញពីតំណែងរបស់គាត់នៅរដូវក្តៅ។ទោះយ៉ាងណាគ្រូបង្វឹកសញ្ជាតិអេស្បាញ Alonso កំពុងដឹកនាំក្លឹបអាឡឺម៉ង់ ឡើងមកកំពូលតារាងក្របខណ្ឌ Bundesliga ក៏ដូចជាការប្រកួត Europa League វគ្គ 1/4 ផ្តាច់ព្រ័ត្រ និង DFB-Pokal វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ស្របពេល Alonso សម្រេចបន្ដដឹកនាំ Leverkusen ក្រុមហង្សក្រហម Liverpool ក៏បានបង្វែរគោលដៅមកលោក Amorim របស់ Sporting វិញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool face fight for top targets to replace Jurgen Klopp

Ruben Amorim to Liverpool: The reasons why Sporting coach is ideal  successor to Jurgen Klopp

សម្រាប់លោក Amorim បច្ចុប្បន្នមានកុងត្រាដឹកនាំ Liverpool រហូតដល់រដូវក្តៅឆ្នាំ ២០២៦ បន្ទាប់ពីចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។ទោះយ៉ាងណាLiverpool អាចបង់ផ្តាច់តម្លៃកុងត្រាត្រឹមតែ១៥ លានអឺរ៉ូ ប្រសិនពួកគេចង់បានគ្រូ​បង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Amorim មកដឹកនាំនៅទឹកដី​ Anfield នោះ។

ប្រភព:sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង