
ទីបំផុតអតីតខ្សែបម្រើក្រុមបិសាចក្រហមMan.Utd កីឡាករ Paul Pogba ត្រូវបានព្យួរអាជីពមិនអាចធ្វើការប្រកួតបាល់ទាត់ក្នុងរយៈពេល ៤ ឆ្នាំឯណោះបន្ទាប់ពីធ្វើតេស្ត៏រកឃើញថារូបគេបានប្រើប្រាស់សារធាតុញៀនប៉ូវកំលាំង(Doping)។គួររំលឹកថាខ្សែបម្រើរបស់ក្រុម Juventus សញ្ជាតិបារាំងបច្ចុប្បន្នមានវ័យវ័យ ៣០ ឆ្នាំត្រូវបានព្យួរការងារបណ្តោះអាសន្នដោយអាជ្ញាធរ ប្រឆាំងសារធាតុញៀនរបស់អ៊ីតាលី ហៅកាត់ថា NADO បន្ទាប់ពីរូបគេត្រូវបានសង្ស័យ និងរកឃើញថាបានប្រើប្រាស់សារជាតិមួយនេះដែលត្រូវបានគេស្គាល់ថា Testosterone កំលុងខែកញ្ញាមកម្លេះ។មានន័យថាគាត់បានប្រើប្រាស់សាធាតុនេះមុនពេល Juventus បានយកឈ្នះ ៣-0 លើក្រុម Udinese កាលពីថ្ងៃទី ២០ ខែសីហារួចទៅហើយនោះ។
ទោះយ៉ាងណានៅគោលការណ៍ និង បទបញ្ញាតិ្តណែនាំរបស់សហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា FIFA សម្រាប់ការព្យួរកីឡាករដែលបំពានបទប្បញ្ញត្តិប្រឆាំងគ្រឿងញៀនមានចន្លោះពី ២ ទៅ ៤ ឆ្នាំ អាស្រ័យលើការបំពានច្បាប់នេះជាចេតនាឬអត់នោះ។ Pogba មានឱកាសអាចប្តឹងឧទ្ធរណ៍ជុំវិញការណីនេះផងដែរ។
គួររំលឹកថា Pogba បានវិលត្រលប់មកកាន់អតីតក្លឹបJuventus វិញនៅរដូវក្តៅឆ្នាំ ២០២២ បន្ទាប់ពីចំណាយពេល៦ ឆ្នាំនៅOld Trafford ប៉ុន្តែបញ្ហាសុខភាព និង របួស បានធ្វើអោយសមាជិកជ័យលាភី World Cup ២០៨ ចូលលេងបានតែ០ ប្រកួតប៉ុណ្ណោះក្នុងយុទ្ធនាការរដូវកាលចាស់(២០២២-២០២៣)។
ប្រភព:The Gardian

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



