

(អង់គ្លេស)៖ យោងតាមរបាយការណ៍ បានឱ្យដឹងថា ក្លឹបបិសាចក្រហម Manchester United មានចំណាប់អារម្មណ៍ក្នុងការនាំយកអ្នកចាំទី Diant Ramaj របស់ក្លឹបនៅហូឡង់ Ajax ឲ្យផ្លាស់មកចូលរួមនៅ Old Trafford ប៉ុន្តែពួកគេមានការប្រកួតប្រជែងខ្លាំងពីក្លឹបកំពូល ៗ មួយចំនួននៅ Premier League ផងដែរ។

ទន្ទឹមនឹងនេះ Diant Ramaj ទើបតែបានចុះហត្ថលេខាជាមួយ Ajax ពីក្រុម Eintracht Frankfurt នៅរដូវក្តៅ ដោយមានកិច្ចសន្យារយៈពេល ៥ឆ្នាំ។ ដោយឡែក ក្នុងការដឹកនាំដំបូងរបស់អ្នកចាត់ការទូទៅលោក Erik ten Hag គាត់បានឆ្មក់ទិញយកអតីតកូនក្រុមនៅ Ajax គឺ Lisandro Martinez និង Antony ដែលពួកគេទាំង២ ត្រូវបានក្លឹបចំណាយសរុបអស់ប្រហែល ១៣០លានផោន។
គួរកត់សម្គាល់ថា អ្នកចាំទីវ័យ ២២ឆ្នាំ តាមពិតទៅ ជាយុវជនជម្រើសជាតិអាឡឺម៉ង់ ហើយកំពុងត្រូវបានក្លឹបកំពូលៗដូចជា Chelsea និង Arsenal ដេញតាមប្រមាញ់ផងដែរ។ បើទោះជាយ៉ាងណាក៏ដោយ Man Utd មិនឲ្យឱកាសនេះ កន្លងហួសទៅដោយស្រួលៗនោះទេ ខណៈអ្នកចាំទី Onana ក៏ទទួលបានការរិះគន់ និងរបូតគ្រាប់បាល់ជាច្រើនញយដង ដែលសឹងមិនមានការទុកចិត្តបន្តទៀតពីសំណាក់អ្នកគាំទ្រ និងមិត្តរួមអាជីព៕
ប្រភព៖ SPORTBIBLE

អ្នកចាត់ការទូទៅ របស់ក្រុមអធិរាជស Real Madrid លោក Xabi Alonso បាននិយាយថាក្លឹបបានធ្វើការសម្រេចផ្តល់ទំនុកចិត្តលើកីឡាករដែលនឹងទទួលខុសត្រូវទាត់បាល់ពិន័យបាល់ប៉េណាល់ទីនៅក្នុងក្រុមរបស់ខ្លួនហើយ។ អតីតគ្រូបង្វឹកLeverkusen សញ្ជាតិអេស្បាញបច្ចុប្បន្នលោក Alonso បានជំនួសតំណែងអតីតគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្លឹបកាលពីប៉ុន្មានសប្តាហ៍មុនពោលគឺក្រោយពីលោក Ancelotti បានទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលរួចមក។ អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាក្រោមការដឹកនាំរបស់លោក Ancelotti សមាជិកថ្មី Kylian Mbappe មានតួនាទីស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពី Vinicius បង្ហាញពីភាពខ្ជះខ្ជាយក្នុងការរកគ្រាប់បាល់ពិន័យមួយនេះ។ទោះយ៉ាងណា ថ្លែងនៅក្នុងបទសម្ភាសន៍មុនការប្រកួតFIFA Club World Cup របស់ Real Madrid ជាមួយ Pachuca នៅយប់ថ្ងៃអាទិត្យនោះ Alonso បានទទូចថាគាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយលើអ្នកស៊ុតបាល់ប៉េណាល់ទីថ្មីរបស់ Real […]


