
កម្ពុជា៖ អតីតអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បាននិយាយថា «I’m home» ក្រោយរូបលោកបានបង្ហាះនូវវិដេអូខ្លីមួយនៅប្រលានយន្តអន្តរភ្នំពេញកាលពីយប់ថ្ងៃអាទិត្យមិ្សលមិញនេះ។ គួររំលឹកផងដែលថា អតីតកីឡាកររបស់ក្លឹប AC Milan ធ្លាប់បានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងចន្លោះឆ្នាំ 2018-2023 និងបានជំនួសវិញដោយលោក Felix Dalmas ក្រោយព្រឹត្តិការណ៍ Sea Game 2023 ។ ទោះបីជាយ៉ាងណាមិញ ការវិលត្រលប់មកប្រទេសកម្ពុជាម្តងទៀតនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយ អំពីផែនការរបស់អតីតកីឡាករជម្រើសជប៉ុនរូបនេះ តែប៉ុន្មានខែមុនគាត់បានផុសក្នុងបណ្តាញសង្គម X គាត់ថា មានគម្រោងក្នុងការបង្កើតពានរង្វាន់បាល់ទាត់ 4×4 (4 ស្មើ) ដល់យុវជនវ័យក្មេងនៅប្រទេសកម្ពុជាយើង ប៉ុន្តែយើងរង់ចាំពត៌មានទាំងអស់គ្នា៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


