បរទេស៖ ការប្រកួត FA Cup វគ្គ 1/4 ផ្តាច់ព្រ័ត្ររបស់ Manchester United ទល់និង Fulham បានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ បន្ទាប់ពីអាជ្ញាកណ្តាល លោក Chris Kavanagh បានផ្តល់ជូនកាតក្រហមចំនួនបីក្នុងរយៈពេល 40 វិនាទីនៅ Old Trafford ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ក្រុម Fulham បានដាក់មួយគ្រាប់លើ Man United បង្ករឲ្យមានការភ្ញាក់ផ្អើលនៅដើមតង់ទី 2 ។ ទោះជាយ៉ាងណាក៏ដោយ United បានបន្តវាយបក និងបង្កើតការវាយលុកវិញជាច្រើនលើក ច្រើនសារ បន្ទាប់ពី Antony បានប្តូរចូល ដើម្បីជួយគាំទ្រដល់ Jadon Sancho នៅលើតំបន់ស្លាយ ដែលមានវាយប្រហារយឺត ។ Sancho បានអូសផុតអ្នកចាំទី Bernd Leno ហើយបានបាញ់បាល់របស់គាត់ឆ្ពោះទៅរកសំណាញ់របស់ Fulham ប៉ុន្តែអតីតកីឡាករ Chelsea និង Arsenal កីឡាករ Willian បានព្យាយាមរារាំងបាល់នោះដោយប្រើប្រាស់ដៃរបស់គាត់ ។
VAR បានធ្វើការអន្តរាគមន៍ភ្លាមៗ ហើយលោក Kavanagh បានផ្តល់បាល់ប៉េណាល់ទី បន្ទាប់ពីពិនិត្យមើលម៉ូនីទ័រ ហើយនឹងផ្តល់កាតក្រហមដល់ Willian ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗបានប្រែទៅកាន់តែអាក្រក់សម្រាប់ក្រុម Fulham ខណៈដែលកីឡាករ Mitrovic ក៏ត្រូវបានបណ្តេញចេញផងដែរ បន្ទាប់ពីរូបគេបានព្យាយាមរារាំងលោក Kavanagh ពីការផ្តល់កាតក្រហមឲ្យទៅ Willians ដោយការច្រាន ។ មួយវិញទៀតសម្បីតែ អ្នកចាត់ការ Fulham លោក Marco Silva ក៏ត្រូវបានបណ្តេញចេញផងដែរ បន្ទាប់ពីគាត់បានព្យាយាមរំខានដល់អាជ្ញាកណ្តាល់កំឡុងពេលឆែក VAR ។
ក្រោយមក Bruno Fernandes បានបំប៉ោងសំណាញ់ទី Leno ដោយទាត់ប៉េណាល់ទី ហើយត្រឹមតែប៉ុន្មាននាទីបន្ទាប់ពីការតាមស្មើរបស់ Fernandes បិសាចក្រហមបាននាំមុខលើក្រុម Fulham បន្តទៀត បន្ទាប់ពីកីឡាករខ្ចីជើងរបស់ Bayern Munich គឺ Marcel Sabitzer ។ Fernandes បានដាក់មួយគ្រាប់ទៀត និងធានាបាននូវជ័យជម្នះ 3-1 ។