Close
Featured-Image
Man.Utd ចង់ផ្តួល Brighton ឆ្លងទៅវគ្គផ្តាច់ព្រ័ត្រ FA Cup ដើម្បីប៉ះប៉ូវចិត្តអ្នកគាំទ្រ
ទំហំអក្សរ
តូច
ធំ

Man. United និងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Wembley សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃ​អាទិត្យជាមួយ Brighton & Hove Albion។ ការពិតក្រុមMan.City បានរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រមុនរួចទៅហើយ បន្ទាប់ពី​ពួកគេបានផ្តួលក្រុមSheffield Utd មកពីក្របខណ្ឌ ChampionShip កាលពីថ្ងៃសៅរ៍ ខណៈMan.Utdចង់ស្តារ​មុខមាត់​ឡើងវិញក្រោយរបូតពាន Europa League ក្រោមថ្វីជើងSevilla ។
ក្រុមរហស្សនាមសត្វរំពេរ Brighton ធ្លាប់ជួបMan.Utd ប្រាំដង នៅកីឡាដ្ឋាន Wembley និងមិនដែលឈ្នះដោយស្មើ​១និង​ចាញ់៤។Brighton បានទម្លាក់ក្រុមជើងឯកLiverpool និង Stoke City ព្រមទាំង Middlesbrough ដើម្បីឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup លើកដំបូងរបស់ពួកគេចាប់តាំងពីរដូវកាល ២០១៨-២០១៩ ដែលក្រុមMan.City បានទម្លាក់ពួកគេនៅវគ្គនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ជាមួយនឹងអវត្តមាន Lisandro Martinez ដោយសារតែបញ្ហាជើង និង Raphael Varane មានរបួសកជើង ដូច្នេះ Victor Lindelof ត្រូវបានចាប់ដៃគូដោយ Luke Shaw ។
Man.Utd មិនមានវត្តមានប្រធានក្រុម Harry Maguire ដែលត្រូវបានព្យួរសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់ពីទទួលបានកាតលឿងជាលើកទីពីរ ពេលប្រកួតជាមួយFulham ។

១.៤ប្រកួតរបស់ Brighton នៅក្របខណ្ឌ FA Cup គឺ ឈ្នះទាំង៤លើក ខណៈ Man.Utd ក៏ឈ្នះទាំង៤លើកផងដែរ។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Brighton អាចនិងចូលលេងគឺ
Sanchez; Gross, Webster, Dunk, Estupinan; Caicedo, Mac Allister; March, Enciso, Mitoma; Welbeck
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Man.Utd អាចនិងចូលលេងគឺ
De Gea; Wan-Bissaka, Lindelof, Shaw, Malacia; Casemiro, Eriksen; Antony, Fernandes, Rashford; Weghorst
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Brighton ២: ១ Man.Utd
ប្រភព:Sportsmole & Whoscored

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 37 25 8 4 85 40 +45 83
    2 Arsenal 37 19 14 4 67 33 +34 71
    3 Manchester City 37 20 8 9 70 44 +26 68
    4 Newcastle United 37 20 6 11 68 46 +22 66
    5 Chelsea 37 19 9 9 63 43 +20 66
    6 Aston Villa 37 19 9 9 58 49 +9 66
    7 Nottingham Forest 37 19 8 10 58 45 +13 65
    8 Brighton & Hov… 37 15 13 9 62 58 +4 58
    9 Brentford 37 16 7 14 65 56 +9 55
    10 Fulham 37 15 9 13 54 52 +2 54
    11 AFC Bournemouth 37 14 11 12 56 46 +10 53
    12 Crystal Palace 37 13 13 11 50 50 +0 52
    13 Everton 37 10 15 12 41 44 -3 45
    14 Wolverhampton Wanderers 37 12 5 20 53 68 -15 41
    15 West Ham United 37 10 10 17 43 61 -18 40
    16 Manchester United 37 10 9 18 42 54 -12 39
    17 Tottenham Hotspur 37 11 5 21 63 61 +2 38
    18 Leicester City 37 6 7 24 33 78 -45 25
    19 Ipswich Town 37 4 10 23 35 79 -44 22
    20 Southampton 37 2 6 29 25 84 -59 12
  • Sponsor by 88Bol