
បរទេស៖ Lionel Messi ត្រូវបានទីប្រឹក្សាអារ៉ាប៊ីសាអូឌីតឌឺដងយ៉ាងចាស់ដៃ បន្ទាប់ពីគាត់មិនបានជះឥទ្ធិពលរបស់ខ្លួនក្នុងជំនួប Inter Miami ប្រកួតជាមួយ Al-Nassr ដែលបញ្ចប់ទៅដោយលទ្ធផល 6-0។ ទាំងកំពូលតារាព័រទុយហ្គាល់ និងអាហ្សង់ទីន បានអវត្តមានពីការប្រកួតមិត្តភាពកាលពីថ្ងៃព្រហស្បតិ៍ដោយសាររបួស ដែលដើមឡើយត្រូវបានគេដាក់ឈ្មោះថា ‘Last Dance’ ។ Messi ត្រូវបានប្តូរចូលសម្រាប់ Miami ប៉ុន្តែមិនបានជួយក្រុមអ្វីឡើយ ខណៈក្រុមរបស់គាត់បានបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល 6-0 ។
លោក Turki Alalshikh ប្រធានទីប្រឹក្សាប្រទេសអារ៉ាប៊ីសាអូឌីតបាននិយាយលើ SSC ថា៖ «វាហាក់ដូចជាគាត់ [Messi] ដឹងថា Cristiano Ronaldo បានរងរបួស ហើយគាត់ដឹងថា Al Nassr នឹង [ឈ្នះ] ដូច្នេះគាត់ជៀសវាងការចាញ់ប្រកួត ទាំង Al Nassr គ្មានវត្តមាន Cristiano ថែមទៀត ។ អារ៉ាប៊ីសាអូឌីតបានក្លាយជាបណ្តាសារបស់ Messi ហើយ»៕

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



