
បរទេស៖ លោក Sir Jim Ratchliffe កំពុងរៀបចំផែនការដ៏ឆាប់រហ័សដើម្បីសាងសង់កន្លែងហ្វឹកហាត់ថ្មីរបស់ក្លឹបបិសាចក្រហម Manchester United នេះបើយោងទៅតាមការចុះផ្សាយរបស់ Football Insider ។ មហារសេដ្ឋីជនជាតិអង់គ្លេសរូបនេះបានទើបបញ្ចប់ដេញថ្លៃ២៥ភាគរយនៃក្លឹប Manchester United កាលពីប៉ុន្មានសប្តាហ៍មុន ដោយបច្ចុប្បន្នរូបលោកនៅតែរង់ចាំការអនុញ្ញាតជាផ្លូវការណ៍ដោយ Premier League ប៉ុណ្ណោះ ។ លោក Ratchliffe បានបង្ហាញវត្តមាននៅក្នុងការប្រកួត Manchester United ស្មើជាមួយនឹងក្រុម Tottenham កាលពីចុងសប្តាហ៍មុន ហើយបុរសជនជាតិអង់គ្លេសរូបនេះក៏បានទៅទស្សនកិច្ចកន្លែងហ្វឹកហាត់ Carrington ផងដែរ។ យ៉ាងណាមិញបើយោងទៅតាមប្រភពជិតស្និតមួយបានអះអាងថា បច្ចុប្បន្នលោក Ratcliffe បានសម្រេចដាក់ផែនធំបំផុតរបស់លោកក្នុងការកសាង ឬអភិវឌ្ឃន៍កន្លែងហ្វឹកហាត់ជាមុនសិន។ គួររំលឹកផងដែលថា កន្លែងហ្វឹកហាត់បានកសាងចាប់តាំងពីឆ្នាំ១៩៩៩ និងធ្លាប់ត្រូវ Cristiano Ronaldo រឹះគន់ផងដែរបន្ទាប់ពីការចាកចេញរបស់គេកាលពីខែមករាឆ្នាំមុន។ ប្រភពដដែលបានបង្ហើបកាលពីខែធ្នូឆ្នាំ២០២៣ថា លោក Ratchliffe បានត្រៀមទឹកប្រាក់សរុបដល់ទៅ២៥០លានផោន ដើម្បីសាងសង់កន្លែងហ្វឹកហាត់នេះសារជាថ្មី នៅពេលដែលការដេញថ្លៃរបស់លោកទទួលជោគជ័យ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



