
(អង់គ្លេស)៖ ខ្សែបម្រើជម្រើសជាតិអង់គ្លេស Jordan Henderson ជិតនឹងចូលរួមជាមួយក្រុម Ajax ក្នុងការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ ដោយកិច្ចសន្យារបស់គាត់នៅក្លឹបអារ៉ាប៊ីសាអូឌីត Al-Ettifaq អាចនឹងបញ្ចប់មុនកំណត់។ យ៉ាងណាមិញ ខ្សែបម្រើវ័យ ៣៣ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ដែលមានតម្លៃ ៧០០,០០០ផោន ក្នុងមួយសប្តាហ៍ជាមួយ Al-Ettifaq បន្ទាប់ពីបានចាកចេញពីក្រុមហង្សក្រហម Liverpool ក្នុងកិច្ចព្រមព្រៀង ១២លានផោន ក្នុងខែកក្កដា នាឆ្នាំទៅមិញនេះ។
ទោះជាយ៉ាងណា របាយការណ៍បានលើកឡើងថា ដោយសារតែសម្ពាធផ្លូវចិត្ត រូបគាត់ចង់ត្រឡប់ទៅក្លឹបនៅអឺរ៉ុបវិញ ដោយគាត់បានបង្ហាញខ្លួនត្រឹមតែ ១៧លើកប៉ុណ្ណោះនៅ Saudi Pro League។ រំលឹកផងដែរថា កាលពី Henderson ផ្លាស់ទៅក្លឹបអារ៉ាប់ដំបូង រូបគាត់ទទួលបានពាក្យរិះគន់ពីសំណាក់អ្នកគាំទ្រយ៉ាងចាស់ដៃតែម្តង។ គួរជម្រាបដែរថា ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានបញ្ចប់យ៉ាងឆាប់រហ័សនោះ Henderson អាចនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមយក្សហូឡង់ទល់នឹង RKC Waalwijk នៅ Eredivisie នៅថ្ងៃអាទិត្យសប្តាហ៍នេះ៕
ប្រភព៖ BBC & Fabrizio R0mano

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក Eddie Howe កំពុងបន្តចរចាជាមួយក្លឹបដែលជាអាណាព្យាបាលគឺ […]



