
ទីបំផុតគ្រូបង្វឹកលោក Jose Mourinho ត្រូវបានក្លឹបខ្លាធំអ៊ីតាលីគឺ Roma បណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ពួកគេហើយ បន្ទាប់ពីដឹកនាំក្រុមរដូវកាល២០២៣-២០២៤មិនបានល្អនោះទេពោលគឺការប្រកួតចុងក្រោយបានបរាជ័យចាញ់គូប្រជែង AC Milan ក្នុងលទ្ធផល ៣ទល់និង១ ។អ្វីដែលគួរអោយសោកស្តាយគឺរូបលោកមិនបាននិយាយលាប្រិយមិត្តនោះទេ ក៏ព្រោះតែកំលុងការប្រកួតជានមួយ AC.Milan គឺរូបលោកត្រូវបានជាប់បម្រាមក្រោយត្រូវបណ្តេញចេញពេលប្រកួតជាមួយAtalanta។
ការបរាជ័យចុងក្រោយរបស់ Roma ក្រោមថ្វីជើង AC.Milan និងជាបរាជ័យលើកទី ៧ នៅរដូវកាលនេះរបស់ពួកគេបន្ទាប់ពីការប្រកួតគិតត្រឹមសប្តាហ៏ទី២០នៃក្របខ័ណ្ឌ Serie A ខណៈលទ្ធផលនោះបានរុញច្រានអោយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងRome ប្រទេសអ៊ីតាលីធ្លាក់មកដល់លេខរៀងទី៩ ក្នុងតារាង។ផ្ទុយទៅវិញបើទោះបីជាក្រុមនៅមានឪកាសលេងនៅក្របខណ្ឌ Champions League ដោយមានគម្លាតពីTop-៤ ត្រឹមតែ ៥ ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៤ Fiorentina ប៉ុន្តែ ក្លឹបសម្រេចមិនរួមការងារជាមួយអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះទៀតឡើយ។
គួររំលឹកថាអតីតគ្រូបង្វឹក Chelsea,Porto,InterMIlan,Man.Utd និង Tottenham បានបង្កើតស្នាដៃល្អបំផុតដោយដឹកនាំក្រុម Roma ឈ្នះពាន Uefa Conference League នៅឆ្នាំមុន និងជាលើកដំបូងបន្ទាប់ពីរយៈពេល៦០ឆ្នាំដែលក្លឹបមិនដែលឈ្នះពានសោះ។ប៉ុន្តែរដូវ កាលចាស់លោក Morinho បានជួបរឿងដ៏ខកចិត្តនៅវគ្គផ្តាច់ព្រ័ត្រកំលុងការប្រកួត Europa League ខណៈរូបលោកបានរិះគន់លោក Antony Taylor ដែលជាអាជ្ញា កណ្តាលកាត់សេចក្តីក្នុងជំនួបជាមួយ Roma ។
ប្រភព:GOAL
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



