
កីឡាករបម្រុងកាន់ឆ្នាំ Man.Utd ត្រូវក្លឹបនៅ Bundesliga ខ្ចីជើងដល់ចប់រដូវកាល
ទំហំអក្សរ
តូច
ធំ
ខ្សែបម្រើអន្តរជាតិហូឡង់ Donny van de Beek របស់ក្រុមបិសាចក្រហម Man. United បានបញ្ចប់ការផ្ទេរទៅ Eintracht Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល ២០២៣-២០២៤នេះ។គួររំលឹកថាកីឡាករវ័យ ២៦ ឆ្នាំនឹងចូលរួមជាមួយក្រុមនៅលីកកំពូល Bundesliga សម្រាប់ពេលវេលាដែលនៅសល់នៃរដូវកាលនេះ ជាមួយនឹងជម្រើសក្នុងការផ្ទេរទៅជាកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍តែម្តង។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សVan de Beek មិនមានសំណាងនោះទេដោយចូលលេងនៅក្របខណ្ឌ Premier League បានត្រឺមតែប្រាំមួយដងសម្រាប់ Man United ចាប់តាំងពីចុះហត្ថលេខាពី Ajax ក្នុងតម្លៃ ៣៥ លានផោនក្នុងខែកញ្ញា ឆ្នាំ ២០២០កន្លងទៅ ស្របពេលអ្នកចាត់ការ Erik ten Hag បាននិយាយថាកាលពីពេលថ្មីៗនេះ ថាកីឡាករអន្តរជាតិហូឡង់រូបនេះត្រូវការការផ្លាស់ប្តូរក្លឹបមួយដើម្បីស្តារអាជីពរបស់គាត់ឡើងវិញ។
ប្រភព:BBC
អត្ថបទទាក់ទង

2 days ago .
468 Views
ទីបំផុត !កីឡាករកាន់ឆ្នាំ Man.Utd រកអនាគតថ្មីឃើញហើយ( មាន១វីដេអូ)

4 days ago .
268 Views
ម្តងជា២ដង! MAN UTD ដេញថ្លៃខ្សែប្រយុទ្ធឆ្នើមម្នាក់ កើនតម្លៃដល់«៧០លានផោន»

7 days ago .
274 Views
Man.Utd តែងតាំង Legend ក្លឹបជាគ្រូបង្វឹកក្រុមយុវជនថ្នាល U-18 (មាន១វីដេអូ)

1 week ago .
389 Views
ដល់ក! ខ្សែការពារម្នាក់ ប្តឹងអតីតក្លឹប MAN UTD ដែលធ្វេសប្រហែលពេលខ្លួនរបួសកន្លងមក