
ក្រុមញញួរធំ West Ham អងគ្លេស និងត្រូវធ្វើការប្រកួតបញ្ចប់ក្នុងពូល A ជាមួយក្រុមអាឡឺម៉ង់Freiburg ដើម្បីរកឃើញក្រុមកំពូល តារាងពិតប្រាកដសម្រាប់ការប្រកួតពានរង្វាន់ Europa League នៅវេលាម៉ោង ៣:00 រំលងអធ្រាតឈានចូលថ្ងៃសុក្រទី ១៥ ធ្នូ ឆ្នាំ ២០២៣នេះ។សម្រាប់ West Ham ៥ប្រកួតចុងក្រោយធ្វើបានល្អគួរសមដោយឈ្នះ ៤និងចាញ់១ មាន១២ពិន្ទុឈរនៅលេខរៀងទី១ ខណៈ Freiburg ក៏ឈ្នះ៤ដងនិងចាញ់១ដូចគ្នាឈរនៅលេខរៀងទី២។
១.ប្រវត្តិជួបគ្នា
ជាការជួបគ្នាលើកទី២ខណៈលើកទី១ West Ham បានផ្តួល Freiburg ដល់ក្នុងផ្ទះដោយលទ្ធផល ២ទល់និង១។
២.ពត៌មានក្រុមWest Ham(ម្ចាស់ផ្ទះ)
David Moyes នឹងត្រូវអវត្តមានខ្សែប្រយុទ្ធ Michail Antonio រហូតដល់ចុងខែធ្នូ។
Alphonse Areola នៅមិនទាន់អាចចូលលេងខណៈលោក Moyes ទំនងជានឹងជ្រើសរើស Lukas Fabianksi អោយចូលលេងច្រើនជាង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFabianski; Coufal, Zouma, Aguerd, Palmieri; Alvarez, Ward-Prowse; Kudus, Soucek, Paqueta; Bowen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមFreiburg (ភ្ញៀវ)
Freiburg មិនមានវត្តមានកីឡាកររហូតដល់ទៅ៧នាក់សម្រាប់ជំនួបជាមួយ West Ham
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAtubolu; Sildillia, Ginter, Lienhart, Makengo; Doan, Eggestein, Hofler, Grifo; Rohl; Gregoritsch
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-១-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ West Ham ២ : ០ Freiburg
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



