Close
Ads: 88BOL
Featured-Image
Lookman បញ្ចេញសមត្ថភាពល្អអស្ចារ្យជួយ Atalanta លើកពាន Europa League លើកដំបូង(មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

កីឡាករ Ademola Lookman វ័យ២៦ឆ្នាំបានបង្ហាញសមត្ថភាពភាពដ៏ល្អអស្ចារ្យជាមួយការស៊ុតបញ្ចូលទី hat-trick ដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈក្រុមមកពីក្របខណ្ឌSerieA គឺ Atalanta បានបញ្ចប់ការប្រកួតមិនស្គាល់ចាញ់ ៥១ ប្រកួតរបស់ Bayer Leverkusen ដើម្បីឈ្នះពានរង្វាន់ Europa League វគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ទល់និង០កាលពីថ្ងៃពុធនៅកីឡាដ្ឋាន Dublin’s Aviva Stadium។ វាជាការឈ្នះពានលើកដំបូងក្នុងរយៈពេល ៦១ ឆ្នាំ។យ៉ាងណាមិញអតីតកីឡាករRB Leipzig បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន Hat-trick នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំទីពីររបស់ទ្វីបអឺរ៉ុបក្នុងរយៈពេល ៤៩ ឆ្នាំដើម្បីឈ្នះពានទ្វីបអឺរ៉ុបលើកដំបូងសម្រាប់ Atalanta ។ ក្រុមមកពីក្រុង Bergamo បានសាងប្រវត្តិសាស្រ្តយ៉ាងល្អ ក្រោយខកខានលើកពាន Coppa Italia ក្រោយចាញ់ Juventus នៅវគ្គផ្តាច់ព័្រត្រក្រោមការដឹកនាំរបស់លោក Gian Piero Gasperini ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Ademola Lookman hat-trick ends Bayer Leverkusen's 51-game unbeaten run

New Age | Lookman hat-trick as Atalanta end Leverkusen\'s unbeaten run to win Europa League

Atalanta v Bayer Leverkusen: Europa League final – live

Atalanta 3 - 0 Leverkusen - Match Report & Highlights

Football on ESPN - Scores, Stats and Highlights

Ademola Lookman nets hat-trick as Atalanta stun Leverkusen to win Europa League – The Irish News

Lookman hattrick hands Atalanta Europa League title | FMT

គួរកត់សម្គាល់ថាគ្រាប់បាល់ទី១របស់កីឡាករអន្តរជាតិនីហ្សេរីយ៉ាងកើតមានឡើងនៅត្រឹមនាទីទី ១២ដោយការបញ្ជូនរបស់មិត្តរួមក្រុម Davide Zappacosta បញ្ជូនចូលក្នុងប្រអប់ទីខណៈ Lookman បានស៊ុតជើងឆ្វេងយ៉ាងល្អ ខណៈខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Exequiel Palacios អស់ជំហរដួលលើស្មៅមិនអាចរារាំងបាន។គ្រប់បាល់ទីពីរគឺគាត់បានប្រើបច្ចេកទេសកឹបបាល់ដាច់ចង្កេះ Granit Xhaka បើបច្ចេកទេសស៊ុតបញ្ចូលទីជើងស្តាំបញ្ជូលទីយ៉ាងល្អនៅនាទីទី២៦។ គ្រាប់បាល់ទី៣គឺជាការវាយបកនៅនាទី៧៥ ជាការបញ្ជូនរបស់ កីឡាករអន្តរជាតិអ៊ីតាលី Gianluca Scamaccaបញ្ជូនអោយ Lookman ស៊ុតបញ្ចូលទីជើងឆ្វេងបានយ៉ាងល្អបំផុត។ គួររំលឹកថាLookman បច្ចុប្បន្នមានវ័យ ២៥ឆ្នាំធ្លាប់ត្រូវបាន RB Leipzig អោយក្លឹប Fulham និង Leicester ខ្ចីជើងមុនពេលលក់ទៅAtalanta នៅឆ្នាំ ២០២២។សម្រាប់ Alonso គាត់នៅតែមានសុទិដ្ឋិនិយមទោះបីជាក្រុមបានត្រឹមតែជាជើងឯករង ខណៈបរាជ័យនេះជាលើកដំបូងគិតចាប់តាំងពីថ្ងៃទី ២៧ ឧសភា ឆ្នាំមុន បន្ទាប់ពីជួយអោយ Leverkusen មិនដែលចាញ់ពេញមួយរដូវកាល និង លើកពាន Bundesliga នៅរដូវកាល ២០២៣-២០២៤រួចហើយនោះ។
ប្រភព:BBC & Besoccer
វីដេអូ១:

វីដេអូ២:

អត្ថបទកំពុងចាប់អារម្មណ៍៖
អេស្បាញបំបាក់ក្រូអាត ខណៈ ហុងគ្រី ត្រូវស្វីសលត់គួរសម (មាន២វីដេអូ)
featured image

ក្រុមជម្រើសជាតិអេស្បាញបានចាប់ផ្តើមការប្រកួតបើកឆាកព្រឹត្តការណ៏ Euro ២០២៤ បានយ៉ាងល្អ ដោយផ្តួលក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល ៣ទល់និង០ នៅត្រឹមតែតង់ទី១ប៉ុណ្ណោះនៅ កីឡដ្ឋាន Olympiastadion Berlin កាលពីវេលាម៉ោង ១១យប់ថ្ងៃសៅរ៏ទី ១៥ មិថុនា ២០២៤។អត្ថបទកំពុងចាប់អារម្មណ៍៖ អេស្បាញបំបាក់ក្រូអាត ខណៈ ហុងគ្រី ត្រូវស្វីសលត់គួរសម (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី ១ បើកដោយខ្សែប្រយុទ្ធ At.Madrid គឺ Alvaro Morata មុនពេលខ្សែបម្រើ PSG កីឡាករ Fabian Ruiz និងខ្សែការពារស្លាបស្តាំ Dani Carvajal បានជួយអោយក្រុម La Roja រកបាន៣ពិន្ទុ ។គួរកត់សម្គាល់ថាខ្សែបម្រើស្លាបវ័យក្មេងរបស់ក្លឹបអ្នកមានបុណ្យ Barcelona​គឺ Lamine Yamal បានជាប់កំនត់ត្រាជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ Euros នៅវ័យត្រឹមតែ១៦ ឆ្នាំ ៣៣៨ ថ្ងៃ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Chelsea 0 0 0 0 0 0 +0 0
    7 Crystal Palace 0 0 0 0 0 0 +0 0
    8 Everton 0 0 0 0 0 0 +0 0
    9 Fulham 0 0 0 0 0 0 +0 0
    10 Ipswich Town 0 0 0 0 0 0 +0 0
    11 Leicester City 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Southampton 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • Sponsor by 88Bol