
ការប្រកួតក្របខណ្ឌ La Liga កាលពីថ្ងៃអាទិត្យរវាងក្រុម Granada និង Bilbao ត្រូវបានផ្អាកក្រោយដំណើរការបាន ១៨នាទី ខណៈក្រុមភ្ញៀវរបស់អតីតគ្រូបង្វឹក Barcelona លោក Ernesto Valverde បាននាំមុខដោយលទ្ធផល១ទល់និង០។ ហើយអ្វីដែលជារឿងភ្ញាក់ផ្អើលនោះគឺប្រិយមិត្តអ្នកគាំទ្រក្រុមម្ចាស់ផ្ទះបានជួបបញ្ហាជំងឺគាំងបេះដូងសម្រាប់ការប្រកួតនៅសប្តាហ៏ទី១៦រវាង ក្រុមទាំងពីរនាកីឡាដ្ឋាន Nuevo Los Carmenes ។
គួរបញ្ជាក់ផងដែរថាមុនការប្រកួតចាប់ផ្តើមព្រឹត្តិការណ៏ដ៏គួរអោយសោកសៅក៏ត្រូវបានរំខានតាំងពីម៉ោង៤ និង ៣០នាទីល្ងាចម៉ោងនៅប្រទេសអេស្បាញមុនពេលត្រូវបានសហព័ន្ធLa Liga និង គណកម្មាការប្រកួតបានសម្រេចផ្អាកជាផ្លូវការណ៏បន្ទាប់ពីជាងមួយម៉ោងក្រោយមក។ប្រិយមិត្តមិនត្រូវបានបញ្ជាក់ពីអត្តសញ្ញាណមានអាយុប្រហែល ៧០ ឆ្នាំត្រូវបានរាយការណ៏ថាបានចាប់ផ្តើមដួលប្រកាច់នៅកន្លែងអង្គុយទស្សនា ដោយជនរងគ្រោះត្រូវបានសន្និដ្ឋានលើកដំបូងថាមានជំងឺគាំងបេះដូងជាមួយនឹងបញ្ហាស្ទះសរសៃឈាមបនិងបានធ្វើអោយឱ្យអ្នកគាំទ្រជាច្រើននៅទីនោះជូនដំណឹងដល់ក្រុមគ្រូពេទ្យជាបន្ទាន់ផងដែរ។ការពិតអាជ្ញាកណ្តាលលោក Ortiz Arias បានព្យាយាមបញ្ឈប់ការប្រកួតក្រោយកើតហេតុ និងបញ្ឈប់ជាផ្លូវការណ៏នៅនាទីទី ១៨ តាមសំណើរបស់កីឡាករក្រុម Granada និងជាអ្នកចាំទីក្រុមជម្រើសជាតិអេស្បាញរបស់ក្លឹប At.Bilbao កីឡាករ Unai Simon ផងដែរ ។
ប្រភព:Besoccer
វីដេអូ:

(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធឆ្នើម Darwin Núñez របស់ក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តផ្លាស់ទៅរួមរស់ផ្លូវជីវិតថ្មីនៅក្លឹប Al Hilal អារ៉ាប៊ីសាអូឌីត ក្នុងកញ្ចប់ទឹកប្រាក់ផ្ទេរ ៥៣លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យាកុងត្រារយៈពេល៣ឆ្នាំ៕អត្ថបទកំពុងចាប់អារម្មណ៍៖ មិនបង្អង់យូរ! ទីបំផុត Oppa SON ផ្លាស់ទៅក្លឹបអាមេរិក LAFC ជាផ្លូវការក្រោយរួមរស់១០ឆ្នាំជាមួយ Spurs សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano


