
ចំណាត់ថ្នាក់លេខមួយក្នុងតារាង Premier League នឹងត្រូវបើកចំហរនៅយប់ថ្ងៃសៅរ៍នេះ ខណៈហង្សក្រហម Liverpool និងត្រូវធ្វើដំណើរមកកាន់ទឹកដីភាគខាងត្បូងដើម្បី លេងប្រឈមនិងក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏គឺ Crystal Palace នៅកីឡដ្ឋាន Selhurst Park វេលាម៉ោង ៧និង៣០នាទីយប់នេះ។
ទោះបីជាក្រុមបាននាំយកអតីតគ្រូបង្វឹក Chris Wilder មកដឹកនាំ ប៉ុន្តែSheffield United ត្រូវបាន Liverpool ផ្តួលដោយលទ្ធផល ២ទល់និង០ កាលពីពាក់កណ្តាលសប្តាហ៍ខណៈCrystal Palace បានចាញ់ភ្ញៀវ Bournemouth ២ទល់និង០ក្នុងទឹកដីខ្លួនឯង។ សម្រាប់ Liverpool ៦ប្រកួតចុងក្រោយគឺឈ្នះ៤ស្មើ២ ឈរនៅលេខរៀងទី២និងមានគម្លាត២ពិន្ទុប៉ុណ្ណោះពី Arsenal ដែលត្រូវលេងនៅម៉ោង១២និង៣០នាទីជាមួយម្ចាស់ផ្ទះAston Villa។ ដូច្នេះប្រសិនជា Liverpool អាចផ្តួលSheffield Utd ក្រុមបាតតារាងទី២០ បាននោះពួកគេនិងឈរនៅលេខ១បណ្តោះអាសន្នរយៈពេល៤ម៉ោង។
១.ប្រវត្តិជួបគ្នា
ជួបគ្នា១៤ដងចុងក្រោយគឺ Liverpool មិនដែលចាញ់ Crystal Palace សូម្បីតែស្មើ។ សម្រាប់៨ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺ Liverpool បានផ្តួល និងធ្វើបានCleansheet ៦លើក។សម្រាប់Liverpool ៨ប្រកួតចុងក្រោយនៅក្របណ្ឌ EPLគឺមិនទាន់ចាញ់ទេ។
២.ពត៌មានក្រុមSheffield Utd (ម្ចាស់ផ្ទះ)
Crystal Palace នៅតែគ្មានតួអង្គសំខាន់Eberechi Eze និង Cheick Doucoure ខណៈ Dean Henderson និង Jesurun Rak-Sakyi បន្តរបួៃ ខណៈដែល Tyrick Mitchell នៅមិនទាន់អាចវាយតម្លៃសម្រាប់ការស្វាគមន៍ Liverpool ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងJohnstone; Ward, Andersen, Guehi, Clyne; Richards, Lerma; Olise, Hughes, Ayew; Edouard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមLiverpool(ភ្ញៀវ)
Liverpool បន្តគ្មានវត្តមាន Thiago Alcantara, Andy Robertson និង Stefan Bajcetic ។Diogo Jota និង Alisson ទាំងពីរនាក់នៅតែរបួស។
របួសសរសៃពួរជង្គង់របស់ Joel Matip(ACL) ត្រូវបានបញ្ជាក់ជាផ្លូវការណ៏ហើយដូជ្នេះខ្សែការពាររូបនេះនិងអវត្តមានរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Konate, Van Dijk, Tsimikas; Gravenberch, Endo, Szoboszlai; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺCrystal Palace១:៣Liverpool
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



