
ម្ចាស់មេដាយ ស៊ីហ្គេមលើកទី៣២ របស់ប្រទេសកម្ពុជាគឺ អ្នកនាង ស្រួង ភាវី បានទទួលការអញ្ជើញពិសេសមួយ ដើម្បីចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។ អ្នកនាង ស្រួង ភាវី បានបង្ហាញពីមោទនភាពក្នុងនាមជាកូនខ្មែរម្នាក់ដែលមានវត្តមានក្នុងកម្មវិធីពិសេសនោះថា៖ « ជាមហាកិត្តិយសដ៏ក្រៃលែងសម្រាប់កូនស្រីកម្ពុជាម្នាក់នេះ !ថ្ងៃនេះនាងខ្ញុំបានទទួលការអញ្ជើញពីអង្គការ “កងទ័ពសង្គ្រោះ” ឬហៅថាទាហានសម្រាប់ជួយសង្គ្រោះ ក្នុងនាមជាទូតសុច្ឆន្ទៈរបស់អង្គការ។ ក្នុងកម្មវិធី (ការបរិច្ចាគ និងការចែករំលែក) ជាព្រឹត្តិការណ៍អញ្ជើញក្រុមរួមគ្នាតាមរយៈការចែករំលែក ដែលជាប្រទេសកូរ៉េដ៏កក់ក្តៅ។


(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible
