Cristiano Ronaldo បានស្នើសុំអតីតមិត្តរួមក្រុម Juventus កីឡាករ Carlo Pinsoglio អោយផ្លាស់មកមកចូលរួមជាមួយរូបលោកនៅក្លឹប Al-Nassr នាលីកកំពូលប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។ គួរបញ្ជាក់ថាអ្នកចាំទីអ៊ីតាលីវ័យ៣២ Pinsoglio គឺជាអ្នកចាំទីជម្រើសទី ៣ឯណោះ អំឡុងពេលRonaldo បានចំណាយពេល៣រដូវកាលលេងអោយក្លឹបនៅទីក្រុង Turin ។
កីឡាករទាំងពីររូបក៏ធ្លាប់ជាមិត្តល្អរាប់អានគ្នានៅក្រៅទីលានផងដែរ ស្របពេល Pinsoglio មិនបានបង្ហាញខ្លួនចូលលេងក្នុងជម្រើសដំបូងសោះឡើយនៅរដូវកាលនេះ។
ទោះយ៉ាងណាកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយក្លឹបនឹងអស់នៅចុងបញ្ចប់នៃរដូវកាលនេះខណៈ David Ospina មានរបួសកែងដៃ ដូច្នេះក្លឹបក៏សម្លឹងចង់បន្ថែមអ្នកចាំទីថ្មីជំនួសកីឡាករជម្រើសទី២រូបនេះដូច្នេះការសម្រេចចិត្តផ្លាស់ទៅ Al-Nassr គឺមិនមានជាជម្រើសអាក្រក់ពេកនោះទេ។
ក្លឹប Sporting Lisbon ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ruben Amorim បានគ្រងតំណែងជើងឯកព័រទុយហ្គាល់ Primeira Liga ជាផ្លូវការណ៏ពោលកឺបន្ទាប់ពីគូប្រជែងក្នុងទីក្រុង Benfica ត្រូវបានក្រុម Famalicao យកឈ្នះក្នុងលទ្ធផល ២-0 កាលពីថ្ងៃអាទិត្យ។Benfica ដែលជាម្ចាស់ជើងឯកលីករដូវកាលចាស់ត្រូវការឈ្នះដើម្បីរក្សាតំណែងជើងឯក ប៉ុន្តែមិនអាចទប់ទល់ការរកគ្រាប់បាល់របស់ Jose Luis Rodriguez និង Zaydou Youssouf បាន។លទ្ធផលនេះបានធ្វើឱ្យពួកគេឈរនៅលេខរៀងទីពីរក្នុងតារាង ដោយតាមពីក្រោយក្រុម Sporting ចំនួនប្រាំបីពិន្ទុ ខណៈនៅសល់ពីរប្រកួតទៀតបញ្ចប់រដូវកាល។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd ចេញមកបញ្ជាក់កិច្ចពិភាក្សា ជុំវិញការចាកចេញរបស់ Greenwood សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជោគជ័យបានក្លាយជាពានលើកទី២០របស់ Sporting និងជាលើកទីមួយក្រោយខកខានចាប់តាំងពីឆ្នាំ២០២១មក។គួររំលឹកថា Sporting ពួកគេបានយកឈ្នះ Portimonense ៣-0 កាលពីថ្ងៃសៅរ៍។អ្នកចាត់ការ Amorim វ័យ ៣៩ ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅក្របខណ្ឌ Premier League នៅរដូវក្តៅនេះដើម្បីជំនួសតំណែងលោក […]