
វេណេហ្ស៊ុយអេឡានិងធ្វើដំណើរទៅកាន់ទីក្រុងលីម៉ាក្នុងនាមជាភ្ញៀវដើម្បីប្រឈមមុខនឹងប៉េរូក្នុងនាមជាម្ចាស់ផ្ទះ ខណៈប៉េរូបច្ចុប្បន្នស្ថិតនៅបាតតារាងនៃព្រឹត្តការណ៏ប្រកួតជម្រុះតំបន់ឡាទីន CONMEBOL សម្រាប់ការការប្រកួត World Cup ២០២៦ នាវេលាម៉ោង៩ព្រឹកថ្ងៃពុធនេះ។
ក្រុមភ្ញៀវវេណេហ្ស៊ុយអេឡានៅតែជាប្រទេសតែមួយគត់មកពីតំបន់អាមេរិកខាងត្បូងដែលមិនធ្លាប់បានឈានដល់ការប្រកួត World Cup ប៉ុន្តែការចាប់ផ្តើមយុទ្ធនាការដ៏ល្អធ្វើអោយពួកគេមានជំនឿថាក្រុមនិងស្វែងរកក្តីសុបិន្តបានក្រោយបញ្ចប់ការរង់ចាំដ៏យូរឆ្នាំនោះ។ សម្រាប់ ៦ប្រកួតនៅវគ្គជម្រុះគឺវេណេហ្សុយអេឡាឈរនៅលេខរៀងទី៤ ក្រោយប្រកួតបាន៥លើកគឺឈ្នះ២ស្មើ២ចាញ់១ខណៈប៉េរូឈរនៅលេខរៀងទី១០ពោលគឺ៥ប្រកួត ស្មើ១ចាញ់៤។
១.ប្រវត្តិជួបគ្នា គិតចាប់តាំងពីឆ្នាំ ១៩៣៨ មកពួកគេជួបគ្នា៣៨ដង ខណៈ ប៉េរូឈ្នះ២៣លើកទោះយ៉ាងណា៨ប្រកួតចុងក្រោយគឺវេណេហ្សុយអេឡា មិនដែលស្មើនិងចាញ់ ខណៈ៧ប្រកួតបញ្ចប់ក្នុងលទ្ធផលស្មើគ្នា
២.ពត៌មានក្រុមប៉េរូ(ម្ចាស់ផ្ទះ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGallese; Corzo, Zambrano, Callens, Lopez; Quispe, Tapia, Yotun; Carrillo, Guerrero, Zanelatto
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(គ្មានប្រភព)
៣.ពត៌មានក្រុមវេណេហ្សុយអេឡា(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRomo; Gonzalez, Angel, Makoun, Navarro; Casseres, Jose Martinez, Herrera; Sosa, Rondon, Soteldo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(គ្មានប្រភព)
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ប៉េរូ ០ :១ វេណេហ្សូអេឡា
ប្រភព:whoscored &sportskeeda&sportsmole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



