បរទេស៖ ដូចយើងដឹងហើយថា រាល់ពេលដែលយើងលើកយកប្រធានបទ Ballon d’Or មកនិយាយប្រាកដជាយើងនឹកឃើញដល់ខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់គឺ Lionel Messi & Cristiano Ronaldo ដោយពួកគេបានប្រជែងពានមួយនេះជាមួយគ្នាជាងមួយទស្សន៍វត្ស ពោលគឺតាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១៨ មុននឹងខ្សែបម្រើ Luka Modric ឈ្នះវា ។ ប៉ុន្តែយ៉ាងណាមិញអំឡុងពេលនោះគឺមជ្ឃដ្ឋានទូទៅគិតថា មានកីឡាករច្រើននាក់ដែលសាកសមទទួលពានមួយនេះជាង២នាក់គេ ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សទី៥: Manuel Neuer (2014)
ក្នុងនាមជាអ្នកចាំទី! គួរតែទទួលបាននាមជាកីឡាករល្អជាងគេប្រចាំឬទេ? នេះជាសំណួរដែលមជ្ឃដ្ឋានទូទៅតែងតែលើកយកមកវែកញែក ។ Nuer ជាអ្នកចាំទីដ៏ពោលពេញដោយទេពកោសល្យម្នាក់ជាងមួយទស្សន៍វត្សចុងក្រោយនេះ ជាមួយនឹងដៃដ៏សែនរឹងមាំរបស់គេ ។ នៅក្នុងឆ្នាំ២០១៤ គេបានគិតថា អ្នកចាំទីរូបនេះសាកសមឈ្នះ Ballon d’Or ជាជាង Ronaldo ដោយសារតែពានរង្វាន់ដែលគេបានឈ្នះ និងស្ថិតិរបស់គេ ។
ទី៤: Xavi Hernandez (2009, 2011)
ខ្សែបម្រើរូបនេះត្រូវបានអ្នកគាំទ្រទទួលស្គាល់ថា ជាកីឡាករអេស្ប៉ាញល្អជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Xavi Hernandez ក៏ជាខ្សែបម្រើម្នាក់ដ៏ល្អជាងគេផងដែរ ។ ធ្លាប់ជាពានស្ទើរភ្លេចជាមួយនឹង Barca & អេស្ប៉ាញ នឹងជាកីឡាករឆ្នើម និងលេចធ្លោជាងគេនៅក្នុងចន្លោះឆ្នាំ ២០០៩ ដល់ទៅ ២០១១ ដែលមជ្ឃដ្ឋានជាច្រើនគិតថារូបគេសាកសមវាជាង Messi ។
ទី៣: Franck Ribery (2013)
ខ្សែប្រយុទ្ធឆ្នើមម្នាក់ដ៏សែនគ្រោះថ្នាក់សម្រាប់ខ្សែការពារទាំងអស់ ដោយក្នុងឆ្នាំ២០១៣ ត្រូវបានគេគិតថា រូបគេជាកីឡាករដែលល្អជាង Lionel Messi និង Cristiano Ronaldo ថែមទៀតផង បន្ទាប់ពីគេបានជួយឲ្យ Bayern Munich ឈ្នះ Treble ។ យ៉ាងណាមិញរូបគេនៅតែមិនអាចទទួលបានពាន Ballon d’Or ដដែល ដោយគេបានគិតថា ក្នុងឆ្នាំ២០១៣នេះ ជាឆ្នាំដ៏សែនអយុត្តិធម៍បំផុត សម្រាប់ Ribery ខណៈសម្បីរូបគេក៏មិនសប្បាយចិត្តនឹងសម្រេចរបស់ UEFA ផងដែរ ។
ទី២: Wesley Sneijder (2010)
ផ្នែកដ៏សំខានដែលបានជួយឲ្យហូឡង់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup និងជាកីឡាករដ៏ល្អបំផុតក្នុងជំនាន់របស់គាត់ និងត្រូវបានគេគិតថា គាត់សាកសមជាម្ចាស់ពានរង្វាន់ Ballon d’Or នៅឆ្នាំ២០១០ បន្ទាប់ពីគាត់បានជួយឲ្យ Inter Millan ឈ្នះ Treble-Winning Season ក្រោមការដឹកនាំរបស់លោក Jose Mourinho ។
ទី១: Andreas Iniesta (2010-2012)
មិនខុសពី Xavi ឡើយ គាត់គឺជាខ្សែបម្រើម្នាក់ដែលត្រូវបានសង្គមទូទៅទទួលស្គាល់ថា គាត់ជាកីឡាករដ៏ល្អបំផុត ក្នុងតំណែងរបស់គាត់ ជាមួយទេពកោសល្យដ៏ច្រើនរបស់គាត់ ។ ក្នុងឆ្នាំ២០១២ គាត់បានសម្រេចបានរឿងជាច្រើន និងសាកសមជាម្ចាស់ពានរង្វាន់ Ballon d’Or ប៉ុន្តែជាក់ស្តែងគឺគ្មានអ្វីដែលអាចយកឈ្នះ Lionel Messi នៅរដូវកាលនៅះបានឡើយដោយរូបគេអាចទាត់បានដល់ទៅ៩១គ្រាប់ក្នុងមួយរដូវកាលឯណោះ។