
Bayern Leverkusen និងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុម ក្រុមទាំងពីរនឹងមានបំណងរក្សាកំណត់ត្រាដ៏ល្អឥតខ្ចោះ របស់ពួកគេនៅក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលនេះ នៅពេលដែលក្រុមអាឡឺម៉ង់ Bayer Leverkusen ធ្វើជាម្ចាស់ផ្ទះ ទទួលភ្ញៀវមកពីប្រទេសអាហ្សែប៊ែហ្សង់គឺ Qarabag FK នៅថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃ សុក្រវេលាម៉ោង២រំលងអធ្រាតស្អែកនេះ។គួរកត់សម្គាល់ថាក្រុមទាំងពីរស្ថិតក្នុងពូល H ដោយមាន៦ពិន្ទុស្មើគ្នាឈរនៅលេខរៀងទី១និងទី២។ សម្រាប់ Leverkusen ធ្វើបាន ល្អណាស់ដោយ៦ប្រកួតចុងក្រោយមិនដែលចាញ់សោះគ្រប់ក្របខណ្ដប្រកួត(២ប្រកួតឈ្នះទាំងពីរលើកនៅEuropa League បើកឆាក) រីឯ Qarabag FK វិញ៦ប្រកួត ចុងក្រោយឈ្នះ៥ស្មើ១។
១.ប្រវត្តិជួបគ្នា
នេះនឹងជាការជួបគ្នាលើកដំបូងរវាងក្រុម Bayer Leverkusen និង Qarabag ដែលនឹងសម្លឹងរកការចាប់ផ្តើមការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង។
Bayer Leverkusen កំពុងឈរលើកំណត់ត្រាឈ្នះ៦ប្រកួត ហើយមិនស្គាល់ចាញ់សោះក្នុង១២ប្រកួតក្នុងរដូវកាលនេះ ដោយឈ្នះ១១លើក និងស្មើ១លើកមកទល់ពេលនេះ។
២.ពត៌មានក្រុមLeverkusen(ម្ចាស់ផ្ទះ)
Xabi Alonso នឹងគ្មានកីឡាករ Arthur និង Ayman Aourir សម្រាប់ទទួលភ្ញៀវ Qarabag ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKovar; Kossounou, Tah, Hincapie; Stanisic, Andrich, Amiri, Tella; Wirtz, Hlozek; Schick
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៣.ពត៌មានក្រុមQarabag(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Lunyov; Silva, Guseynov, Medina, Cafarguliyev; Romao, Jankovic; Andrade, Benzia, Zoubir; Juninho
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Leverkusen ២ : 0 Qarabag FK
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



