ការជួបជុំគ្នាឡើងវិញនៅកីឡដ្ឋាន Wembley ក្រោយរយៈពេលពីរឆ្នាំពីការប្រកួតវគ្គផ្តាច់ព្រ័ត្រទ្វីបអឺរ៉ុបដ៏គួរឱ្យភ្ញាក់ផ្អើល អង់គ្លេស និងអ៊ីតាលី និងមកធ្វើការទូទាត់បញ្ជីចាស់ឡើងវិញនៅពេលពួកគេធ្វើការប្រកួតវគ្គជម្រុះ Euro ២០២៤ ដ៏សំខាន់ក្នុងពូល C នៅវេលាម៉ោង ១និង ៤៥នាទិ ឈានចូលថ្ងៃពុធទាបភ្លឺស្អែកនេះ។មានន័យថាបើអាចរកឃើញជ័យជំនះនិងអាចនាំក្រុមលោក Gareth Southgate ក្នុងនាមជាម្ចាស់ផ្ទះអោយកក់កៅអីទៅកាន់ប្រទេសអាឡឺម៉ង់បាន១០០ភាគរយ បើទោះបីជាការឈរនៅកំពូលតារាងនាំមុខបីពិន្ទុរបស់ពួកគេលើក្រុមអសូរីអ៊ីតាលីនៅមិនទាន់បានធានានៅឡើយនោះទេ។
១.ប្រវត្តិជួបគ្នា
អង់គ្លេសបានយកឈ្នះតែមួយលើកគត់ក្នុងចំណោមការជួបគ្នាប្រាំពីរលើកចុងក្រោយជាមួយនឹងអ៊ីតាលី។អ៊ីតាលីបានរបូតគ្រាប់បាល់ច្រើនជាងមួយគ្រាប់តែពីរដងគត់ក្នុងការប្រកួតចំនួន ១២ លើកចុងក្រោយរបស់ពួកគេក្នុងគ្រប់ការប្រកួតជាមួយនឹងក្រុមអង់គ្លេស។
២.ពត៌មានក្រុមអង់គ្លេស(ម្ចាស់ផ្ទះ)
បន្ទាប់ពីទទួលជ័យជម្នះក្នុងលទ្ធផល ១-០ ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃសុក្រជាមួយអូស្ត្រាលី លោក Gareth Southgate ត្រូវបានគេរំពឹងថានឹងទៅជាមួយក្រុមដែលមានកម្លាំងពេញលេញតាមដែលអាចធ្វើទៅបាននៅទីនេះ។ខ្សេការពារ John Stones អាចចូលលេងជម្រើស១១នាក់ដំបូងក្រោយខកខានការប្រកួតអន្តរជាតិនៅខែកញ្ញាដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Walker, Stones, Maguire, Trippier; Alexander-Arnold, Rice; Foden, Bellingham, Rashford; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមអ៊ីតាលី(ភ្ញៀវ)
កីឡាករដែលចូលលេងកំលុងផ្តួលម៉ាល់តាកាលពីថ្ងៃសៅរ៍អាចនិងបន្តចូលលេងស្ទើរតែទាំងអស់។ទៅហួ៉ាណាប្រធានក្រុម Napoli កីឡាករ Giovanni Di Lorenzo អាចត្រលប់មកក្រុមវិញដើម្បីជំនួសជំនួស Matteo Darmian ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDonnarumma; Di Lorenzo, Mancini, Bastoni, Dimarco; Frattesi, Locatelli, Barella; Berardi, Raspadori, Kean
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អង់គ្លេស ២ : ១ អ៊ីតាលី
ប្រភព:whoscored &sportskeeda&sportsmole
ក្រុមមេឃខៀវMan. City នឹងព្យាយាមទប់គម្លាតអោយនៅត្រឹម៥ពិន្ទុទ្រឹងសម្រាប់ក្រុមរបស់ពួកគេដែលមានគម្លាតពីក្រុមក្រុមកំពូលតារាង Premier League គឺហង្សក្រហមLiverpool នៅពេលដែលពួកគេស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham Hotspur មកកាន់កីឡដ្ឋាន Etihad នៅវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាតឆ្លងចូលថ្ងៃអាទិត្យស្ង្អែកនេះ។រវាងក្រុមម្ចាស់ផ្ទះនិងក្រុមភ្ញៀវកំពុងសម្លឹងចង់រកជ័យជំនះត្រលប់មកវិញក្រោយបរាជ័យក្រោមថ្វីជើងBrighton ២ទល់និង១ខណៈ Tottenham ចាញ់ក្រុមខ្សោយ Ipswich Town ក្នុងទឹកដីខ្លួនឯងមុនព្រឹត្តការណ៏Uefa Nation League។ សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺ Man.City ចាញ់២ឈ្នះ៣ស្មើ១ឈរនៅលេខរៀងទី២ ខណៈ Tottenham ឈ្នះ៣ចាញ់៣ឈរនៅលេខរៀងទី១០។ ១.ប្រវត្តិជួបគ្នាអត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Liverpool សម្លឹងចង់ផ្តួល Southampton ដើម្បីរក្សាការនាំមុខតារាង EPL សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ៥ប្រកួតចុងក្រោយ Man.City ឈ្នះ២ស្មើ១និងចាញ់២។ ការប្រកួតចុងក្រោយបង្អស់នៅទឹកដី Tottenham កាលពីខែតុលា ២០២៤ ក្រុម Man.City ត្រូវ Tottenahm បានផ្តួល […]