
ក្រុមបាតតារាងទាំងពីរក្នុងពូល G នឹងត្រូវជួបគ្នានៅរាត្រីថ្ងៃសៅរ៏ទី១៤ តុលា ២០២៣នេះ វេលាម៉ោង ១១យប់ នៅពេលដែលប៊ុលហ្គារីទទួលភ្ញៀវលីទុយអានីនៅកីឡដ្ឋានជាតិ Vasil Levski ដោយក្រុមទាំងពីរកំពុងស្វែងរកជ័យជម្នះលើកដំបូងរបស់ពួកគេក្នុងវគ្គជម្រុះ Euro ២០២៤។
ការពិតក្រុមទាំងពីរបានអស់សិទ្ធិសម្រាប់ការប្រកួតចុងក្រោយនៅប្រទេសអាឡឺម៉ង់រួចទៅហើយ- ប៉ុន្តែការជួបគ្នានៅថ្ងៃសុក្រគឺជាឱកាសចុងក្រោយរបស់ពួកគេក្នុងការទទួលបានជ័យជម្នះជាលើកដំបូងរបស់ពួកគេបន្ទាប់ពីការប្រកួតមិនឈ្នះ ៥ដង ជាប់គ្នា។
១.ប្រវត្តិជួបគ្នា
ជាការជួបគ្នាលើកទី៥រវាងក្រុមទាំងពីរ ដោយប៊ុលហ្គារីឈ្នះ២ដងខណៈលីទុយអានីបានទទួលជ័យជម្នះមួយលើកក្នុងខែតុលា ឆ្នាំ ២០២១ និងស្មើ២។
២.ពត៌មានក្រុមប៊ុលហ្គារី(ម្ចាស់ផ្ទះ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Dyulgerov; Krastev, Antov, Dimitrov; Galchev, Popov, Kraev; Gruev; Petkov, Rusev, Despodov
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៣.ពត៌មានក្រុមលីទុយអានី(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGertmonas; Lasickas, Lekiatas, Girdvainis, Beneta; Gineitis, Verbickas, Novikovas, Golubickas, Cernych; Paulauskas
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ប៊ុលហ្គារី ២ : ០ លីទុយអានី
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]


