ត្រឺមតែតង់ទី១ក្រុម្ចាស់ផ្ទះបារាំងមានឪកាសស៊ុតបញ្ចូលទីបានរហូតដល់ទៅ ៧ គ្រាប់ៗ ខណៈដែលពួកគេ បានកត់ត្រាជ័យជម្នះដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេដោយផ្តួលក្រុមភ្ញៀវហ្សីប្រាល់ តារហូតដល់ទៅ១៤ទល់និង០ ក្នុងវគ្គជម្រុះ Euro ២០២៤វេលាម៉ោង២និ៤៥នាទីរំលងអធ្រាតឈានចូលថ្ងៃអាទិត្យនេះ ។ក្រុមម្ចាស់ផ្ទះបានឆ្លង ផុតឈានទៅកក់ការប្រកួតនៅប្រទេសអាឡឺម៉ង់រួចហើយ ប៉ុន្តែមិនបានបន្ធូរបន្ថយដៃនោះទេខណៈគ្រាប់បាល់សរុប១៤គ្រាប់នោះKylian Mbappe ស៊ុតបាន hat-trick រួមបញ្ចូលការស៊ុតបាល់បញ្ចូលទីចំងាយ ៤០ ម៉ែត្រផងដែរ។
គួររំលឹកថាក្រោយពីកីឡាករ Santosបង្កកហុសធ្វើអោយចូលទីខ្លួនឯងរួចមកកីឡាករដដែលនេះត្រូវអាជ្ញាកណ្តាល បណ្តេញចេញនៅនាទីទី ១៨ ក្រុម ផ្ញៀវបានថមថយកម្លាំងជាខ្លាំង។ មានន័យថាកីឡាករ Thuram ( Zaïre-Emery Mbappé (៣គ្រាប់) Clauss, Coman និង Fofana ព្រមទាំង Rabiot និង Dembélé ព្រមទាំងGiroud(២គ្រាប់) មានឪកាសរកបានគ្រាប់បាល់រហូតដល់ទៅ ១៤គ្រាប់តែម្តង។
ប្រភព:BBC
វីដេអូ:
Kai Havertz បានបដិសេធលើលទ្ធភាពដែលក្រុម Arsenal អាចផ្ទេរកីឡាករពីអតីតក្លឹប Chelse កំលុងពេលមានការចោតសួរថាតើអតីតមិត្តរួមក្រុមណាដែលគាត់ចង់នាំមកកាន់ទឹកដី Emirate Stadium ជាក់ស្តែងកន្លងទៅមានកីឡាករដូចជា Willian បច្ចុប្បន្នកំពុងលេងអោយ Fulham បានផ្លាស់ពី Chelsea ទៅ Arsenal កាលពីឆ្នាំ ២០២០ និង Jorginho បានផ្លាស់មកកាន់ Arsenal កាលពីឆ្នាំ២០២៣ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ពេញលេងហើយ! MAN UTD ចូលចែចូវខ្សែប្រយុទ្ធ Real Madrid រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខ្សែបម្រើ-ប្រយុទ្ធអន្តរជាតិអាឡឺម៉ង់ Havertz បានបង្ហាញទម្រង់លេងល្អឡើងវិញក្រោយការបង្ហាញខ្លួនដំបូងសម្រាប់រដូវកាលដំបូងមិនទទួលបានជោគជ័យនោះទេ ទោះយ៉ាងណាវីរបុរសដែលជួយអោយក្រុមតោខៀវ Chelsea ឈ្នះពាន Uefa Champion League កាលពីឆ្នាំ ២០២១ ត្រូវបានគ្រូបង្វឹកលោក Mikel Arteta បង្វឹកអោយរូបគេលេងបានល្អឡើងវិញជាមួយការស៊ុតបញ្ចូលទី១២ គ្រាប់សម្រាប់ក្រុមកាំភ្លើងធំ Arsenal […]