ខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City បានដកខ្លួនចេញពីក្រុមជម្រើសជាតិន័រវេស នៅមុនការប្រកួតជម្រុះ Euro ២០២៤ ជាមួយស្កុតឡែន ដោយសាររបួសកជើង។កីឡាករវ័យ 23 ឆ្នាំរូបនេះបានរងរបួសកំលុងការប្រកួតមិត្តភាព ២-០ របស់ប្រទេសន័រវេសជាមួយកោះ Faroe Islands កាលពីថ្ងៃព្រហស្បតិ៍ ខណៈការប្រកួតនេះ Haaland បានចាប់ ផ្តើមចូលលេងកៅអីបម្រុង មុនពេលចូលលេងនៅតង់ទី២។
លោក Stale Solbakken គ្រូបង្វឹករបស់ប្រទេសន័រវេសបានបញ្ជាក់ប្រាប់អោយដឹងថារបួសរបស់ Haaland គឺមិនធ្ងន់ធ្ងរនោះទេ តែកំពុងរង់ចាំតាម ដាននិងវាយតម្លៃបញ្ចប់នៅថ្ងៃអាទិត្យនេះ។ដូច្នេះអាចនិយាយបានថាពេលនេះន័រវេសមិនអាចឆ្លងផុតវគ្គជម្រុះ Euro ២០២៤បានទេ បន្ទាប់ពីរ៉ូម៉ានីយកឈ្នះអ៊ីស្រាអែល ២-១ កាលពីថ្ងៃសៅរ៍។
ប្រភព: BBC
ក្នុងវិថីសម្លឹងឆ្ពោះទៅរកការលើកពាន Premier League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលពីរទសវត្សរ៍នេះក្រុមកាំភ្លើងធំ Arsenal នឹងធ្វើដំណើរជួបគូប្រជែងរួមទីក្រុងឡុងដ៏គឺ Tottenham Hotspur ក្នុងការប្រកួត North London Derby នារាត្រីលថ្ងៃអាទិត្យនៅកីឡដ្ឋាន London Stadium វេលាម៉ោង ៨យប់ ។សម្រាប់ក្រុមទាំងពីរនេះទទួលលទ្ធផលមិនដូចគ្នាក្នុងការប្រកួត EPL លើកចុងក្រោយដោយ Arsenal បានលត់Chelsea យ៉ាងដំណំ ខណៈ Tottenham ត្រូវ Newcastle លត់យ៉ាងចាស់ដៃផងដែរ មានន័យថា៦ប្រកួតចុងក្រោយរបស់ Arsenal បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១ ក្រោយប្រកួត ឈ្នះ៤ ស្មើ១និងចាញ់១ ខណៈ Tottenham ឈរនៅលេខរៀងទី៥ ក្រោយប្រកួតឈ្នះ៣ចាញ់២និងស្មើ១។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើល! Chelsea ត្រៀមលក់កីឡាករខ្លួន ៤នាក់ ដើម្បីរក្សាតារាឆ្នើមរូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.ប្រវត្តិជួបគ្នា ជួបគ្នា៥ប្រកួតចុងក្រោយ Arsenal ឈ្នះ៣ស្មើ១និងចាញ់១ ខណៈជួបគ្នានៅក្របខណ្ឌ EPL […]