

ខ្សែបម្រើ Harvey Elliot របស់ក្រុមហង្សក្រហម Liverpool បានស៊ុតបញ្ចូលទីពីរគ្រាប់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំស្របពេលក្រុមតោកំណាចបានលត់ក្រុមភ្ញៀវស៊ែប៊ីដោយលទ្ធផល ៩ ទល់និង ១ ក្នុងវគ្គជម្រុះ Euro ២០២៥ ក្នុងការប្រកួតក្នុងផ្ទះលើ់កដំបូងរបស់ពួកគេចាប់តាំងពីឈ្នះជើងឯកអឺរ៉ុបនៅរដូវក្តៅឆ្នាំមុន។ក្រៅពីElliot នៅមានកីឡាករវ័យក្មេង Jaden Philogene របស់ Hull City និង Noni Madueke របស់ Chelsea សុទ្ធតែស៊ុតបញ្ចូលទីបានពីរគ្រាប់ខណៈ ខ្សែប្រយុទ្ធ Liam Delap របស់ Man.City និង Emile Smith Rowe រកបានម្នាក់១គ្រាប់ខណៈ ១គ្រាប់ទៀតជាបាល់ចូលទីខ្លួនឯងរបស់ កីឡាករ Subotic។
គួរកត់សម្គាល់ថាទោះបីជាទទួលបានលទ្ធផលល្អលើសលប់ប៉ុន្តែ ការពិតក្រុមរបស់លោក Lee Carsley មានវត្តមានកីឡាករចូលលេងតែ ៧នាក់ប៉ុណ្ណោះដែលបានលើកពានកំពូលទ្វីបអឺរ៉ុបU-២៣នៅហ្សកហ្ស៊ីកាលពីឆ្នាំមុន ។ដូច្នេះអាចវាយតម្លៃជាបឋមថា ក្រុមយុវជនវ័យក្មេងជំនាន់ក្រោយមានការតាំងចិត្តលេងខ្ពស់ដើម្បីអនាគតរបស់ពួកគេ។ ក្រុមបន្ទាប់របស់ Carsley ធ្វើដំណើរទៅប្រទេសស្លូវ៉ាគី ដើម្បីប្រកួតជាមួយអ៊ុយក្រែននៅថ្ងៃចន្ទ។
ប្រភព:BBC
វីដេអូ:


ក្លឹបជើងឯកបារាំង Paris St-Germain បានយកឈ្នះលើជើងឯកអាឡឺម៉ង់ Bayern Munich ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍FIFA Club World Cup ក្នុងការប្រកួតដ៍តានតឹងខណៈខ្សែបម្រើឆ្នើមវ័យក្មេង Jamal Musiala បានរងរបួសបាក់កជើងឆ្វេងយ៉ាងធ្ងន់ធ្ងរទៅបន្ទាប់ពីការប្រជែងពាំងខ្លួនពីកីឡាករខ្សែការពារ Willian Pacho និងបន្តប៉ះទង្គិចពីសំណាក់អ្នកចាំទីGianluigi Donnarumma នៅមុនបញ្ចប់ការប្រកួតតង់ទី១នៅ កីឡាដ្ឋានMercedes- Benz។ មានការរីះគន់និងចំអកយ៉ាងច្រើនទៅលើអ្នកចាំទីអន្តរជាតិអ៊ីតាលី Donnarumma ក្រោយពី Musiala រងរបួសធ្ងន់ធ្ងរខណៈសាម៉ីខ្លួនបានលត់ជង្គង់សម្រក់ទឹកភ្នែកសម្រាប់កំហុសអចេតនា នេះខណៈកីឡាករ PSG និង Bayern Munich បានឈរមើលយ៉ាងយកចិត្តទុកដាក់ពេលគ្រូពេទ្យព្យាយាមសង្គ្រោះបឋមលើ Musiala ព្រមទាំងមជ្ឈដ្ឋានបាល់ទាត់ក៏ដូចជាប្រិយមិត្តគាំទ្រជូនពរអោយ Musiala ឆាប់បានជាសះស្បើយ ហើយបើពិនិតលើស្ថានភាពរបួសក៍ប្រើរយៈពេលមិនតិចជាង១ឆ្នាំដែរមើលទៅ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich មិនអាចផ្តួល PSG នៅគ្នាតែ៩នាក់ហើយថែមទាំងខ្សែបម្រើឆ្នើមក៍រងរបួសកជើងធ្ងន់ធ្ងរទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះយ៉ាងណាកីឡាករអន្តរជាតិអេក្វាឌ័រ Pacho បានទទួលបានកាតក្រហមក្រោយបង្កកំហុសលើកីឡាករ Leon Goreztska នៅនាទីទី ៨២ […]



