
កម្ពុជា៖ សហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី០៦ខែតុលាឆ្នាំ២០២៣ ថា សហព័ន្ធបានសម្រេចកោះហៅកីឡាករសញ្ជាតិជប៉ុនរបស់ក្លឹបបាល់ទាត់លីគកំពូលកម្ពុជាភ្នំពេញក្រោនគឺ Yudai Ogawa សម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិនាពេលខាងមុខនេះ។ យ៉ាងណាមិញនៅមិនទាន់មានការបញ្ជាក់ពីសហព័ន្ធអំពីការផ្លាស់ប្តូរសញ្ជាតិរបស់កីឡាកររូបនេះនៅឡើយទេ ប៉ុន្តែជាទូទៅរាល់កីឡាករណាក៏ដោយដែលត្រូវបានកោះហៅទៅកាន់ជម្រើសជាតិមួយ វាមានន័យកីឡាករម្នាក់គឺមានសញ្ជាតិមួយនោះរួចទៅ។ គួររំលឹកផងដែលថា Yudai គឺជាផ្នែកដ៏សំខាន់សម្រាប់ក្រុម ភ្នំពេញក្រោន កាលពីរដូវកាលមុន ដែលបានជួយឲ្យក្រុមឈ្នះពានរង្វាន់លីគកំពូល Cambodia Premier League នឹងជាផ្នែកដ៏សំខាន់នៅក្នុងការប្រកួត Asia Cup ផងដែរ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


