
បន្ទាប់ពីបរាជ័យកាលពីចុងសប្តាហ៍ Juventus ក្រោមថ្វីជើង Sasuolo ក្នុងលទ្ធផល៤ ទល់និង២ ក្រុមលោក Maxi Allegri ត្រៀមធ្វើជាម្ចាស់ផ្ទះបើកទ្វារកីឡាដ្ឋាន Allianz Arena សម្រាប់ការប្រកួតក្របខណ្ឌ Serie A ដើម្បីទទួលក្រុមភ្ញៀវ Lecce ក្នុងទីក្រុង Turin នៅវេលាម៉ោង ១: ៤៥នាទីឈានចូលថ្ងៃពុធទាបភ្លឺ ។ សម្រាប់ Juventus ប្រកួតបាន៥លើកឈ្នះ៣ស្មើ១និងចាញ់១មាន១០ពិន្ទុឈរនៅលេខរៀងទី៤ខណំៈLeece ប្រកួតបាន៥ដងឈ្នះ៣និងស្មើ២៊។
១.ប្រវត្តិធ្លាប់ជួបគ្នា ៣លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺ Leece មិនដែលឈ្នះនិងស្មើ Juventus ទេ។
២.ពត៌មានកីឡាករក្រុម Juventus(ម្ចាស់ផ្ទះ)
Arkadiusz Milik អាចចាប់ផ្តើមរដូវកាលដំបូងរបស់គាត់នៅយប់ថ្ងៃអង្គារ ខណៈដែល Andrea Cambiaso អាចលេងនៅតំបន់ការពារស្លាបឆ្វេង។ខ្សែការពារ Alex Sandro និង Mattia De Sciglio នៅតែមិនអាចប្រើប្រាស់បានដោយសាររបួស ហើយ Paul Pogba ត្រូវបានជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន ខណៈដែល Moise Kean ក៏អាចអវត្តមានផងដែរ។Federico Chiesa បានចាប់ផ្តើមស៊ុតបញ្ចូលទីបានល្អបំផុតក្នុងក្របខ័ណ្ឌ Serie A – គ្រាប់បាល់ចំនួន 4 គ្រាប់ក្នុង 5 ប្រកួតដំបូងរបស់គាត់ ប៉ុន្តែឥឡូវនេះ គ្រូបង្វឹកលោក Allegri មានបំណងមិនចង់ដាក់អោយរូបគេចូលលេងដោយសារតែមិនចង់ប្រឈមរងរបួសបន្ថែមទៀត។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងzczesny; Rugani, Bremer, Danilo; Weah, Fagioli, Locatelli, Rabiot, Cambiaso; Milik, Vlahovic
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៣..ពត៌មានកីឡាករក្រុម Leece ក្រុមភ្ញៀវ)
Federico Baschirotto នឹងដឹកនាំក្រុមនៅតំបន់ការពារបន្ទាប់ពីរងបម្រាមព្យួរកាលពីសប្តាហ៍មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFalcone; Venuti, Pongracic, Baschirotto, Gallo; Kaba, Ramadani, Rafia; Almqvist, Krstovic, Oudin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន័ទាយសម្រាប់គូនេះគឺ: Juventus ២:១ Leece
ប្រភព:whoscored &sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



