

ទោះបីជាគាត់ធ្លាប់មានពាក្យចចាមអារ៉ាមម្តងទៀតសម្រាប់ការផ្ទេរទៅកាន់ Real Madrid ប៉ុន្តែទីបំផុតខ្សែបម្រើអន្តរជាតិអេស្បាញ Martin Zubimendi នឹងបន្តលេងឱ្យក្រុមកាំភ្លើងធំ Arsenal ឯណោះវិញទេក្នុងតម្លៃប្រមាណជា៦៦លានយូរ៉ូ ។មានន័យថា ខ្សែបម្រើ-ការពារ របស់ក្រុម Real Sociedad បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ម្តងទៀត ដើម្បីបញ្ចប់ការផ្ទេរទៅកាន់ទឹកដី Emirates Stadium ។ Zubimendi បច្ចុប្បន្នមានវ័យ ២៦ ឆ្នាំត្រូវបានគេប្រទះឃើញនៅឯអាកាសយានដ្ឋាន Loiu ក្នុងទីក្រុង Bilbao កាលពីថ្ងៃអាទិត្យដោយជិះយន្តហោះមួយផ្សេងទៀតទៅកាន់ទីក្រុងឡុងដ៍។មានការជឿជាក់ថា Arsenal និងប្រកាសជាផ្លូវការលើការចុះហត្ថលេខាកីឡាកររូបនេះនៅដើមខែកក្កដា ខណៈទីផ្សារដោះដូរកីឡាករបានបើករួចហើយ។

ប្រធានផ្នែកបាល់ទាត់ថ្មីរបស់ក្លឹប Real Sociedad លោក Erik Bretos ក៏មានវត្តមានទីក្រុងឡុងដ៍ផងដែរ ដើម្បីពិភាក្សាអំពីការចាកចេញរបស់ខ្សែបម្រើរូបនេះ ខណៈរូបលោកបានអះអាងថាការចាកចេញនេះគឺទុកចន្លោះប្រហោងក្នុងខ្សែបម្រើ ដែលនឹងពិបាកក្នុងការបំពេញ ដូចករណីកីឡាករ Mikel Merino ដែលបានផ្លាស់មកកាន់ទឹកដី Emirates Stadium ដូចគ្នានេះផងដែរ។Zubimendi ត្រូវបានលើក Mikel Arteta សម្លឹងចង់យកមកជំនួសតំណែងកីឡាករ Thomas Partey ដែលត្រៀមចាកចេញពីក្លឹបនៅក្នុងពេលដ៍ខ្លីខាងមុខនេះ ផងដែរ។
ប្រភព:Besoccer
វីដេអូ:

ក្រុមBotafogo បានបញ្ចប់តំណែងគ្រូបង្វឹក Renato Paiva ២ថ្ងៃ ស្មើនិង ៤៨ ម៉ោង ក្រោយពីក្លឹបបានហាលអាវពីការប្រកួតបាល់ទាត់ក្របខ័ណ្ឌFIFA Club World Cup ដោយចាញ់គូប្រជែងមកពីប្រេស៊ីលដូចគ្នា Palmeiras នៅត្រឹមវគ្គ ១៦ក្រុមចុងក្រោយរួចមក។ អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបមួយបញ្ចប់តំណែងគ្រូបង្វឹកក្រោយហាលអាវនៅ FCW (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹបបានអរគុណok Paiva និងអ្នកជំនួយការរបស់គាត់សម្រាប់កិច្ចខិតខំប្រឹងប្រែងកន្លងមកព្រមទាំងអាចផ្តួលក្រុមម្ចាស់ជើងឯក Champion League គឺ Paris Saint-Germain នៅវគ្គជម្រុះចែកពូល ខណៈពួកគេបានឈានដល់វគ្គ១៦ក្រុមក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ២នៅពូលB ខណៈពួកគេឈ្នះពិន្ទុលើគ្រាប់បាល់ក្រុម AT.Madrid តែ១គ្រាប់ប៉ុណ្ណោះ។ វីដេអូការប្រកួតរវាង PSG vs Botafogo វីដេអូការប្រកួតរវាង Botafogo vs Palmairas



