
អ្នកចាត់ការទូទៅក្លឹប Paris Saint-Germain លោក Luis Enrique បានលើកឡើងដោយទទូចថាក្រុមរបស់គាត់បានបង្ហាញទម្រង់លេងដោយប្រើប្រាស់ថាមពលតិចជាងការប្រកួតលើកមុនៗជាពិសេសនៅតង់ទី២ ខណៈម្ចាស់ជើងឯកទ្វីបអឺរ៉ុប PSG បានផ្តួលគូប្រជែង Inter Miami ក្នុងតង់ទីពីរក្នុងអំឡុងពេលការប្រកួត FIFA Club World Cup កាលពីថ្ងៃអាទិត្យដោយលទ្ធផល ៤ទល់និង០កាលពីវេលាម៉ោង១១យប់ម្សិលមិញនេះ។សម្រាប់ Messi បានត្រឹមតែសោកស្តាយខណៈអតីតក្រុមរបស់ខ្លួនបានផ្តួលក្លឹបបច្ចុប្បន្នរបស់កីឡាករវ័យ ៣៨ឆ្នាំនោះ។
៤គ្រាប់របស់PSG រកបានដោយ Joao Neves និងមួយគ្រាប់ពី Tomas Aviles (គ្រាប់បាល់ចូលទីខ្លួនឯង ) និង Achraf Hakimi ១គ្រាប់ចុងក្រោយបានបន្តអោយ PSG កក់កៅអីទៅវគ្គ ៨ក្រុម ខណៈម្ចាស់ជើងឯក Ligue 1 របស់បារាំងយកឈ្នះលើក្រុមមកពី Major League Soccer ។ ក្រោយបញ្ចប់ការប្រកួតអ្នកចាត់ការសញ្ជាតិអេស្បាញបានលើកឡើងថា យើងពិតជាលេងមិនបានស្រុះគ្នា និង អស់ពីកំលាំងកាយចិត្តនៅតង់ទី២ ប៉ុន្តែខ្ញុំសប្បាយចិត្ត(ញញឺម)។ លទ្ធផលជ័យជំនះនេះផងដែរនាំអោយPSG និងត្រូវជួបជើងខ្លាំងអាឡឺម៉ង់ Bayern Munich បន្ទាប់ពីពួកគេបានផ្តួលFlamengo ដោយលទ្ធផល ៤ទល់និង២កាលពីព្រឹកថ្ងៃចន្ទនេះវគ្គ ៨ក្រុមចុងក្រោយ។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


