

អតីតអ្នកចាត់ការទូទៅក្រុមហង្សក្រម Liverpool លោក Jurgen Klopp ធ្លាប់បានបញ្ចេញមតិរិះគន់ចាស់ដៃដោយជឿជាក់ថា Club World Cup គឺជា គំនិតដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងពិភពបាល់ទាត់ ដោយសារតែរូបលោកមានហេតុផលតែមួយគត់នោះគឺសំដៅទៅដល់ការភ័យខ្លាចប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ធ្ងរលើសុខុមាលភាពកីឡាករនេះតែម្តង។បច្ចុប្បន្នស្ថិតក្នុងវ័យ ៥៨អតីតគ្រូបង្វឹកហង្សក្រហម Liverpool កំពុងមានតួនាទីជាប្រធានគណកម្មការគ្រប់គ្រង ក្លឹបបាល់ទាត់ Red Bull និងជាបុត្រសម្ព័ន្ធរបស់ Red Bull Salzburg របស់អូទ្រីសដែលមានវត្តមានសម្រាប់ការប្រកួតរដូវក្តៅនេះនៅសហរដ្ឋអាមេរិកក្នុងព្រឹត្តការណ៍FIFA Club World Cup។

កំលុងពេលដឹកនាំនៅអង់គ្លេសលោក Klopp ជារឿយៗបានត្អូញត្អែរអំពីបន្ទុកការងារ និងការកកស្ទះការប្រកួតរបស់កីឡាករ(ជាន់កាលវិភាគប្រកួត) ហើយប៉ុន្មានថ្ងៃមុនការប្រកួត Club World Cup សហព័ន្ធកីឡាបាល់ទាត់ពិភពលោក Fifpro បានចេញផ្សាយរបាយការណ៍មួយដោយនិយាយថា កីឡាករគួរតែត្រូវបានអនុញ្ញាតឱ្យសម្រាកយ៉ាងហោចណាស់បួនសប្តាហ៍មុនពេលព្រឹត្តការណ៍ប្រកួតក្លឹបមកពីទ្វីបទាំងអស់នៅជុំវិញពិភពលោកចាប់ផ្តើម។ទោះយ៉ាងណាការប្រកួត Club World Cup ឆ្នាំនេះ គឺជាការប្រកួតដំបូងដែលមានក្រុមរហូតដល់ទៅ ៣២ និងធ្វើការប្រកួតសរុប ៤៨ ប្រកួត ខណៈ RB Salzburg បានធ្លាក់ចេញត្រឹមវគ្គចែកពូលបាត់ទៅហើយ។
ក្នុងអំឡុងពេលសម្ភាសន៍ផ្តាច់មុខជាមួយកាសែតអាល្លឺម៉ង់ Welt am Sonntag លោក Klopp បាននិយាយទាក់ទងព្រឹត្តការណ៍FIFA Club World Cup នេះថាៈមូលហេតុ និង ដើមចមនៃការប្រាព្ធការប្រកួត Club World Cup គឺជាគំនិតដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងកីឡាបាល់ទាត់។អ្នកមិនពាក់ព័ន្ធនោះមិនអីទេ ប៉ុន្តែប្រសិនបើអ្នកចង់បានតែលុយ សម្រាប់ការចូលរួមគឺវាក៏មិនអាចធ្វើទៅរួចសម្រាប់គ្រប់ក្លឹបដែរ។យើងគួរនឹកឃើញថាកាលពីឆ្នាំមុនកីឡាកររវល់ណាស់មិនថាពានរង្វាន់ Copa America និង European Championship គឺជាន់គ្នា តែឆ្នាំនេះវាជា Club World Cup និងឆ្នាំក្រោយ ព្រឹត្តការណ៍World Cup ទៀត។រឿងពិតប្រាកដសម្រាប់កីឡាករដែលពាក់ព័ន្ធនោះ ទាំងរាងកាយ និងផ្លូវចិត្តពិតជាមាន។
ប្រភព:BBC


