
គ្រូបង្វឹកក្រុម Benfica លោក Bruno Lage បានលើកសរសើរកីឡាករ២រូបរបស់ក្រុមតោខៀវ Chelsea គឺPedro Neto និង Enzo Fernandez នៅមុនការប្រកួតពានរង្វាន់ FIFA Club World Cup រវាងក្រុមទាំងពីរនៅវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យទី ២៩ មិថុនា ២០២៥ស្អែកនេះសម្រាប់វគ្គ១៦ក្រុមចុងក្រោយ។Lage បានសរសើរ Pedro Neto ថាកីឡាករអន្តរជាតិព័រទុយហ្គាល់គឺជាខ្សែបម្រើស្លាបដ៏គ្រោះថ្នាក់ ខណៈសមាជិកជ័យលាភី World Cup ២០២២ របស់ក្រុមជម្រើសជាតិអាហ្សង់ទីនគឺ Enzo Fernandez ក៍ជាខ្សែបម្រើល្អបំផុតម្នាក់ក្នុងពិភពលោកនាពេលបច្ចុប្បន្ន។
អ្នកចាត់ការក្រុម Benfica បន្តថាៈក្រៅពីមានប្រាក់ Chelsea មានកីឡាករដែលខ្ញុំពិតជាស្គាល់ច្បាស់នោះគឺ Pedro Neto ។ គាត់មានគ្រោះថ្នាក់ខ្លាំងណាស់ព្រោះគាត់អាចលេងនិងបណ្តើរបាល់បានមិនថាស្លាបឆ្វេងរឺស្តាំ។ គួររំលឹកថាសម្រាប់ Enzo Fernandes វិញគឺត្រូវបានក្រុមតោខៀវ Chesea ផ្ទេរពី Benfica កាលពី២ឆ្នាំមុន ក្រោយបង្ហាញសមត្ថភាពលេចធ្លោនៅ World Cup ២០២២ ហើយដោយឡែកសម្រាប់ Neto បានចូលរួមជាមួយក្រុមតោខៀវពីក្រុម Wolves កាលពីឆ្នាំមុនផងដែរ។
ប្រភព:Dailypost
វីដេអូ:Enzo Fernandez
វីដេអូ: Pedro Neto

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



