

(បរទេស)៖ ខ្សែប្រយុទ្ធដ៏មានភាពរស់រវើក Neymar JR បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល៦ខែបន្ថែម ពោលគឺមានសុពលភាពដល់ខែធ្នូ ឆ្នាំ២០២៥ ជាមួយក្លឹបកុមារភាព Santos ដែលរូបគេប្រកបអាជីពបាល់ទាត់តាំងពីតូច។ ជាមួយគ្នានេះ កីឡាករវ័យ ៣៣ឆ្នាំ ជាអតីតប្រធានក្រុមជម្រើសជាតិសាំបាប្រេស៊ីល បានផ្តើមអាជីពបាល់ទាត់ដំបូងក្នុងក្លឹបលេងនៅ លីគកំពូល Serie A របស់ប្រេស៊ីល មុនពេលផ្លាស់ទៅដែនដីអឺរ៉ុប ជោគជ័យក្នុងក្លឹប FC Barcelona របស់ប្រទេសអេស្ប៉ាញ។

ទោះជាយ៉ាងណាកិច្ចសន្យា ៦ខែដំបូងរបស់អតីតតារាជើងញាក់ Neymar ជាមួយ Santos ត្រូវបានផុតកំណត់ ក្រោយពេលផ្លាស់មកចូលរួមតាំងពីខែមករា ឆ្នាំ២០២៥ ក្រោយពេលព្រមព្រៀងរំលាយកិច្ចសន្យាចាស់ជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal ដោយរូបគេរបួសជាញឹកញយ។
គិតមកទល់ពេលនេះ Neymar ស៊ុតបាន ១៤១គ្រាប់ និងបោះបាល់បាន ៦៩គ្រាប់ ពីការចូលលេងសរុប ២៤៣ប្រកួត សម្រាប់ Santos ដោយរូបគេបានបញ្ជាក់យ៉ាងខ្លីថា «ខ្ញុំបានធ្វើការសម្រេចចិត្ត ដោយស្តាប់តាមបេះដូងរបស់ខ្ញុំផងដែរ»៕
ប្រភព៖ BBC

(អង់គ្លេស)៖ ក្រុមហង្សក្រហម Liverpool ដែលជាម្ចាស់ជើងឯក Premier League ២០២៥ បានបដិសេធបោះបង់តម្លៃ ៥៨.៦លានផោន ពីក្លឹបយក្សអាល្លឺម៉ង់គឺ Bayern Munich ក្នុងការសុំទិញខ្សែប្រយុទ្ធស្លាប Luis Diaz របស់ពួកគេ។ យ៉ាងណាមិញ Bayern បានដាក់សំណើលើកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ តាំងពីដើមខែកក្កដា ឆ្នាំ២០២៥ ក៏ប៉ុន្តែត្រូវបានក្រុមរបស់លោក Arne Slot ប្រាប់ថា កីឡាករវ័យ ២៨ឆ្នាំ Diaz មិនមែនសម្រាប់លក់នោះឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ជិត៦០លានផោនហើយមិនព្រមលក់! Liverpool បដិសេធសំណើរពី Bayern ក្នុងការទិញតារាឆ្នើមម្នាក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា ទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន Liverpool កំពុងសំឡឹងរកខ្សែប្រយុទ្ធ ដើម្បីបំពេញបន្ថែមតំបន់ជួរមុខរបស់ពួកគេ ខណៈក៏កំពុងតែចែចូវ Alexander Isak ដែលជាខ្សែប្រយុទ្ធរបស់ក្លឹបសារិកាព្រៃ Newcastle United ដ្បិត Diaz មានកិច្ចសន្យាជាមួយហង្សក្រហមរហូតដល់ឆ្នាំ២០២៧ ដោយរកបាន […]



