
(អារ៉ាប៊ីសាអូឌីត)៖ កំពូលខ្សែប្រយុទ្ធដ៏មុតស្រួច Cristiano Ronaldo កាន់តែប្រកៀកប្រកិតក្នុងការចុះកិច្ចព្រមព្រៀងថ្មី ២ឆ្នាំបន្ថែមទៀតឱ្យក្លឹប Al-Nassr របស់អារ៉ាប៊ីសាអូឌីត បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅបំណាច់ខែមិថុនានេះ។ ប្រធានក្រុមបច្ចខែលព័រទុយហ្គាល់ បានរួមទ្រនំលេងនៅ Saudi-Pro League កាលពីអំឡុងឆ្នាំ២០២៣ ខណៈ Ronaldo ចូលដល់វ័យ ៤០ឆ្នាំ ប៉ុន្តែនៅតែអាចរកបាន ៩៩គ្រាប់ ពីការបង្ហាញខ្លួនសរុប ១១១លើក។ យ៉ាងណាមិញ Casemiro ត្រូវបានផ្សារភ្ជាប់មកកាន់ Al Nassr កាលពីម្សិលមិញ។
គួរជម្រាបផងដែរថា Ronaldo ក៏ធ្លាប់បាននិយាយថា រូបគេទទួលបានសំណើពី Al-Nassr ដើម្បីរួមក្រុមបន្តទៀតដែរ ស្របពេលលោកក៏ពុំទាន់បដិសេធ និងយល់ព្រមអ្វីដែរ ខណៈអ្នកសារព័ត៌មានដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា Ronaldo នឹងបន្តកិច្ចសន្យាថ្មីដល់ឆ្នាំ ២០២៧៕
ប្រភព៖ BBC & Fabrizio Romano

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


